ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្លៀងលាយឡំខ្យល់កន្ត្រាក់បានបំផ្លាញលំនៅដ្ឋានពលរដ្ឋជាង ៤០ខ្នងនៅ០២ស្រុកផ្សេងគ្នាក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ភូមិសាស្ត្រមួយចំនួនក្នុងខេត្តបាត់ដំបងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់បានបក់បោកបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ៤៥ខ្នងនៅក្នុងស្រុក ២ផ្សេងគ្នា។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ ករណីទី១បានកើតឡើងនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ដោយបានបំផ្លាញខូចខាតផ្ទះចំនួន ៥ខ្នង និងរបើកដំបូលសង្ក័សីអស់ចំនួន ៤២សន្លឹក និងករណីទី២ ប៉ះពាល់ទៅលើឃុំចំនួន ២ ក្នុងស្រុកថ្មគោល បានបំផ្លាញខូចខាតផ្ទះចំនួន ៤០ខ្នង ដែលក្នុងនោះឃុំជ្រោយស្តៅ របើកដំបូលផ្ទះ ១១ខ្នង និងឃុំបឹងព្រីង របើកដំបូលផ្ទះចំនួន ២៩ខ្នង រោងគោចំនួន ២ និងតូបលក់ដូរចាប់ហ៊ួយចំនួន ២។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើនេះដែរ ក្រៅពីបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាង ៤០ខ្នង គឺមិនបណ្តាលអោយមានប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឬសត្វឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក