ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស.ស.ស.ក សម្តែងការសោកស្តាយដែលគណៈកម្មាធិការសិទ្ធិមនុស្ស UN មើលមិនឃើញពីការរីកចម្រើនរបស់កម្ពុជា

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានសម្តែងការសោកស្តាយចំពោះរបាយការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលលើកឡើងតែបញ្ហាមានកន្លងយូរមកហើយ បែរជាមិនបានអើពើចំណុចរីកចម្រើនរបស់កម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍របស់ចុះទី១ ខែមេសា ឆ្នាំ២០២២ ស.ស.ស.ក លើកឡើងថា របាយការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ធ្វើការវាយតម្លៃដោយលម្អៀង ដោយខ្វះភស្តុតាងច្បាស់លាស់ គ្មានការពិតពេញលេញ និងបានទាត់ចោលនូវអ្វីដែលជាតម្រូវការក្នុងបរិបទជាក់ស្តែងរបស់សង្គមកម្ពុជាព្រមទាំងព្យាយាមបន្ទោសទៅភាគីផ្សេងភ្ជាប់ទៅលំហនយោបាយ និងការបោះឆ្នោតនាពេលខាងមុខក្នុងគោលបំណងហាក់ចង់ផាត់ពណ៌កម្ពុជាឱ្យអាក្រក់។ ចំណុចដែលរបាយការណ៍លើកឡើងថា មានករណីការគំរាមកំហែង ការបំភិតបំភ័យ និងការរឹតត្បិត ឬការចាប់ខ្លួនតាមអំពើចិត្ត នៅក្នុងរយៈពេលនៃការធ្វើរបាយរាយការណ៍ ការពិតករណីនេះគឺមានតិចតួចបំផុត។

ស.ស.ស.ក បានបញ្ជាក់ថា ក្នុងស្មារតីរដ្ឋធម្មនុញ្ញ តាមផ្លូវច្បាប់ និងតាមផ្លូវសុជីវធម៌ សេរីភាពសារព័ត៌មាន និងសិទ្ធិនៃការបញ្ចេញមតិ គឺមិនមែនជាសេរីភាពសម្រាប់ប្រើដើម្បីបង្កការប្រមាថ បង្កការខូតខាត និងបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃដោយមិនទទួលខុសត្រូវនោះទេ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានលើកឡើងថា៖ «យើងត្រូវទទួលស្គាល់ថាឧប្បត្តិហេតុមួយចំនួនដែលប្រព្រឹត្តដោយអ្នកសារព័ត៌មាន គឺជាបទល្មើសដែលធ្ងន់ធ្ងរហួសពីក្របខ័ណ្ឌសារព័ត៌មានឬជាការបញ្ចេញមតិ ហើយសំណុំរឿងកំពុងស្ថិតនៅក្រោមយុត្តាធិការ តុលាការ ដែលចាំបាច់ត្រូវដោះស្រាយតាមផ្លូវច្បាប់ដោយផ្អែកលើលក្ខណៈនៃឧប្បត្តិហេតុជាក់ស្តែង។ ប្រជាជាតិនីមួយៗ មានច្បាប់របស់ប្រទេស ដែលត្រូវបានបង្កើតឡើង ដើម្បីការពារសិទ្ធិ និងព្រំដែនរបស់បុគ្គល ដើម្បីធានាភាពស្មើគ្នាចំពោះមុខច្បាប់ ដើម្បីធ្វើឱ្យសិទ្ធិសេរីភាពនៃការបញ្ចេញមតិមានភាពថ្លៃថ្នូរ មានការទទួលខុសត្រូវ ដោយមិនបង្កផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់មនុស្សផ្សេងទៀត»។

នៅក្នុងឆ្នាំ២០២១ ស.ស.ស.ក អន្តរាគមន៍ដោះស្រាយបណ្តឹងចំនួន ៣៣ករណី ដែលបានប្តឹងប្រឆាំងនឹងអ្នសារព័ត៌មាន ដែលរាយការណ៍ពាក់ព័ន្ធវិវាទដីធ្លី ការប្តឹងរវាងអ្នកកាសែត និងអ្នកកាសែត និងបទល្មើសរដ្ឋប្បវេណី។ ទោះជាយ៉ាងនេះក្តី ស.ស.ស.ក មិនបានទទួលបណ្តឹងពាក់ព័ន្ធការបញ្ចេញមតិ និងជម្លោះនយោបាយនោះទេ។

ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ដោយមានជំនួយពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង និងដៃគូពាក់ព័ន្ធ ស.ស.ស.ក បានរួមចំណែកបណ្តុះ បណ្តាលអ្នកកាសែតជាង ៤០០នាក់ និងផ្តល់ជំនួយដល់គ្រួសារអ្នកកាសែតជាង ៥០នាក់ ដែលមានជំងឺ ឬរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ឬស្លាប់ដោយសារជំងឺ ដែលក្នុងនោះមានទាំងអតីតអ្នកកាសែតឌឹខេមបូឌាដេលីផងដែរ ដែលថៅកែអង្គភាពមិនបានយកចិត្តទុកដាក់។ ស.ស.ស.ក ក៏បានតវ៉ាចំពោះការផ្សាយដោយមួលបង្កាច់របស់ទូរទស្សន៍អន្តរជាតិ CNN ដែលរាយការណ៍ប្រឌិតថា ក្មេងស្រីម្នាក់ត្រូវបានម្តាយលក់នាងឱ្យធ្វើពេស្យាចារ។

ស.ស.ស.ក លើកឡើងថា លំហសេរីភាពសារព័ត៌មាននិងសិទ្ធិនៃការបញ្ចេញមតិនៅកម្ពុជាគឺមានភាពល្អប្រសើរ ខណៈបានឆ្លើយតបទៅគណៈកម្មាធិការសិទ្ធិមនុស្ស UN ថាមិនគួរគប្បីដើរតួត្រឹមតែបង្ហាញខ្លួនជាអ្នកព្រួយបារម្ភ ឬច្បិចយកចំណុចតូចណាមួយនៃទិដ្ឋភាពរួមដើម្បីបម្រើឱ្យរបៀបវារៈរបស់ខ្លួន ឬសម្រាប់តែរបាយការណ៍នោះទេ ប៉ុន្តែទាមទារការចូលរួមជាសកម្មភាពជាក់ស្តែងក្នុងពហុភាគី ក្នុងការលើកកម្ពស់ការយល់ដឹងនូវសិទ្ធិជាមូលដ្ឋាន តួនាទី ការទទួលខុសត្រូវ និងគុណតម្លៃជីវិតនៅក្នុងសង្គមស៊ីវិល័យ។

គួរបញ្ជាក់ផងដែថា បើតាមសេចក្តីថ្លែងថារបស់ ស.ស.ស.ក បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសបើកចំហបំផុតនៅលើពិភពលោក ដែលបើកឱ្យមានសេរីភាពសារព័ត៌មាន និងសិទ្ធិក្នុងការបញ្ចេញមតិ។ ប្រជាជនកម្ពុជាទទួលបានព័ត៌មានប្រចាំថ្ងៃតាមរយៈអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយពួកគេអាចសិក្សាស្វែងយល់ និងអាចចែករំលែកនូវព័ត៌មានសំខាន់ៗ សម្រាប់ការរីកចម្រើនលូតលាស់ផ្នែកប្រាជ្ញាស្មារតី ការងារ អាជីវកម្ម និងអាចធ្វើការវាយតម្លៃពីវឌ្ឍនភាពសង្គម ហើយធ្វើការសម្រេចចិត្តដោយសេរី និងដោយឯករាជ្យ។

នៅកម្ពុជា អត្រាចុះបញ្ជីបើកអង្គភាពប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរហូតជិត ២០០០អង្គភាព គឺមានកម្រិតខ្ពស់ បើប្រៀបធៀបបណ្តាប្រទេសក្នុងអាស៊ាន ដែលក្នុងនោះរួម មានអង្គភាព វិទ្យុ កាសែត ទស្សនាវដ្ដី ទូរទស្សន៍ អនឡាញ និងទូរទស្សន៍ខ្សែកាបជាដើម៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក