ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលបង្កើត «មូលនិធិជាតិជំនួយសង្គម» គ្រប់គ្រងនិងចាត់ចែងអនុវត្តកិច្ចគាំពារសង្គម

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការបង្កើត «មូលនិធិជាតិជំនួយសង្គម (មជជ)» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានភារកិច្ចគ្រប់គ្រងចាត់ចែងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។

បើតាមអនុក្រឹតលេខ ៦៨ អនក្រ.បក ចុះនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ ស្តីពីការបង្កើតមូលនិធិជាតិជំនួយសង្គម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មូលនិធិជាតិជំនួយសង្គម (មជជ) និងសរសេរជាភាសាអង់គ្លេសថា National Social Assistance Fund (NSAF) ដែលមានជាប្រតិបត្តិករ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជនពិការ (ម.ជ.ព)។

ម.ជ.ជ ត្រូវមានភារកិច្ចដូចជា គ្រប់គ្រងនិងចាត់ចែងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម គ្រប់គ្រងនិងចាត់ចែងកម្មវិធីជាតិជំនួយសង្គមផ្សេងទៀត ដែលកំណត់ដោយបទដ្ឋានគតិយុត្តដោយឡែក គ្រប់គ្រងនិងចាត់ចែងថវិកាសម្រាប់ការអនុវត្តកម្មវិធី។

បន្ថែមពីនេះ ម.ជ.ជ ត្រូវធានាការអនុវត្តលក្ខខណ្ឌនៃកម្មវិធី និងរបបក្រោមសមត្ថកិច្ចឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សិក្សានិងធ្វើផែនការដើម្បីអភិវឌ្ឍបច្ចេកទេសគ្រប់គ្រងកម្មវិធី អប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃកម្មវិធី បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ រៀបចំនិងគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ផ្ដល់ការគាំទ្រនិងពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័ន អង្គភាព និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ រៀបចំរបាយការណ៍វឌ្ឍនភាព និងបំពេញភារកិច្ចដទៃទៀត តាមការចាំបាច់ តាមការកំណត់របស់រាជរដ្ឋាភិបាល។

អនុក្រឹត្យនេះ បានកំណត់ឱ្យ ម.ជ.ជ មានសមាជិកក្រុមប្រឹក្សាភិបាល ចំនួន ១១រូប ដោយក្រុមប្រឹក្សាភិបាលនេះនឹងត្រូវបង្កើតក្នុងរយៈពេលយ៉ាងយូរ ១ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការបង្កើតដោយមានអាណាព្យាបាលចំនួន ២ក្រសួង ក្នុងនោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជា អាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក