BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៧ករណីថ្មី (ឆ្លងថ្មីសហគមន៍៥៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ១០២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៥,៦៨២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៤នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣១,៨០៨នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២០៨ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៣,៨៩០ករណី(ជាប្រភេទអូមីក្រុង) ៕