ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

UN ធានាគាំទ្រយ៉ាងពេញលេញក្នុងការផ្តល់ជំនួយនិងការបង្កើតច្រករបៀងមនុស្សធម៌សម្រាប់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រីបណ្ឌិត ណូលីន ហេហ្សឺរ មានប្រសាសន៍ថា អង្គការសហប្រជាជាតិធានា គាំទ្រ និងការចូលរួមយ៉ាងពេញលេញក្នុងការផ្តល់ជំនួយនិងការបង្កើតច្រករបៀងមនុស្សធម៌ដើម្បីធានាដំណើរការផ្តល់ជំនួយដោយរលូន និងសុវត្ថិភាព។

ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាបេសកជនពិសេសនៃប្រធានអាស៊ាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបើកកិច្ចពិភាក្សាដោយសង្ខេបពីអន្តរការីអំពីសកម្មភាព បញ្ហាប្រឈម និងលទ្ធផលនៃកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធជាច្រើន ក្នុងដំណើរបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដោយសង្កត់ធ្ងន់លើអាទិភាពបន្ទាន់ចំនួន៣ គឺបង្កើតជំហានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា សម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ និងការកសាងទំនុកចិត្តនិងការបើកបរិយាកាសដើម្បីចាប់ផ្តើមការសន្ទនាប្រកបដោយបរិយាប័ន្ន និងស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។

ជាការឆ្លើយតបលោកស្រី ណូលីន បានទទួលស្គាល់ការលំបាកដែលកម្ពុជាកំពុងប្រឈមមុខក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការបើកផ្លូវសម្រាប់ដំណើរការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី ណូលីន បានពិភាក្សាគ្នាអំពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្តល់ជំនួយមនុស្សធម៌ និងការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីធានាដំណើរការផ្តល់ជំនួយដោយរលូន និងសុវត្ថិភាព។ ក្នុងន័យនេះ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិបានធានាចំពោះឧបនាយករដ្ឋមន្ត្រីនៃការគាំទ្រ និងការចូលរួមយ៉ាងពេញលេញរបស់អង្គការសហប្រជាជាតិ។ បេសកជនពិសេសទាំងពីរក៏បានពិភាក្សាគ្នាអំពីតួនាទីដែលអាចដើរតួដោយប្រទេសក្នុងតំបន់មួយចំនួន និងសហគមន៍អន្តរជាតិទាំងមូលក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក