ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រមាណ ៣០លានដូស ដែលជាជំនួយពីប្រទេសចំនួន៤នឹងត្រូវផ្តល់មកកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាប្រទេសចិន អ៊ីតាលី ប៉ូឡូញ និងសហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលសរុបទៅមានប្រមាណ ៣០លានដូស ដែលនឹងផ្ដល់មកដល់កម្ពុជាជាបន្តបន្ទាប់ដែលនេះនឹងធានាដល់ការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ប្រធានាធីបតីចិនលោក ស៊ី ជីងពីង បានប្រកាសផ្តល់ជូន វ៉ាក់សាំងចំនួន ២០លានដូស។ […] ថ្ងៃទី៦ នេះបើគ្មានការប្រែប្រួលទេ វ៉ាក់សាំង នឹងមកពីអ៊ីតាលីជាង ១លានដូសទៀត បូកបន្ថែមទៅដោយវ៉ាក់សាំង ដែលប៉ូឡូញកំពុងរៀបចំ ១លានដូស។ ហើយក៏មានការសន្យាពីសហរដ្ឋអាមេរិកឱ្យយើងចំនួន៧លាន ៥សែនដូស នៅក្នុងឆ្នាំនេះដែលអាចនឹងមកដល់ក្នុងខែមេសា ខែឧសភា ខែកក្កដា ខែមិថុនា»។

សម្ដេចតេជោឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងនៅក្នុងឃ្លាំងជិត១២លានដូសហើយដែលគ្រប់គ្រាន់ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋនូវដូសជំរុញជាដូសទី៣ និងដូសទី៤៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក