ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រជាពលរដ្ឋប្រមាណ ៣០០នាក់នាំគ្នាបិទផ្លូវតវ៉ាឱ្យអាជ្ញាធរដកថ្មសងខាងផ្លូវចេញ បន្ទាប់ពីរថយន្តធុនធំដឹកកសិផលបើកបរចេញចូលមិនបាន

បាត់ដំបង៖ ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ បាននាំគ្នាយកត្រាក់ទ័រទៅបិទផ្លូវតវ៉ា ដើម្បីឱ្យអាជ្ញាធរសម្រួលបើកផ្លូវធំទូលាយដូចមុនឡើងវិញខណ:អាជ្ញាធរបានយកដុំថ្មទៅដាក់នៅសងខាងផ្លូវ ចំនួន៤ ទៅ៥កន្លែងមិនឱ្យរថយន្តធុនធំ បើកបរដឹកកសិផលទៅមកដូចមុន។

ហេតុការណ៍ប្រជាពលរដ្ឋនាំគ្នាតវ៉ាបិទផ្លូវក្រាលកៅស៊ូនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាប់នឹងព្រំប្រទល់ខេត្តប៉ៃលិន ក្នុងភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

តំណាងប្រជាពលរដ្ឋ ឈ្មោះ ញ៉ាញ់ គឹមសោន ភេទប្រុស អាយុ៣៥ឆ្នាំ បានរៀបរាប់ឲ្យដឹងថាក្រោយពីឃើញអាជ្ញាធរនិងមន្រ្តីជំនាញបានយកដុំថ្មទៅបិទឃាំងបង្រួមផ្លូវក្រាលកៅស៊ូចំនួន៤ទៅ៥កន្លែងដោយទុកទទឹងផ្លូវ តែប្រវែង ២,៦ម៉ែត្រ ទៅ២,៧ម៉ែត្រ ជាហេតុមិនឱ្យរថយន្តធុនធំដឹកកសិផលបើកបរចេញចូលតាមដងផ្លូវខាងលើនេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ ដោយក្រោយពីប្រមូលកសិផលរួចពុំមានឈ្មួញថៃណាម្នាក់ហ៊ានចូលទៅទិញនោះឡើយ ជាហេតុធ្វើឱ្យតម្លៃទីផ្សារដំឡូងមីមានការធ្លាក់ចុះយ៉ាងគំហុក។

លោកថា៖ «ពីមុនឈ្មួញហ៊ានទិញ ដំឡូងមី ១គីឡូក្រាម តម្លៃ២,១ ទៅ២,២បាត (ប្រាក់ថៃ) ជាង២០០រៀលតែពេលនេះតម្លៃទីផ្សារធ្លាក់ចុះខ្លាំងនៅសល់១គីឡូក្រាម ត្រឹមតែ១បាត (ប្រាក់ថៃ) ជាង ១០០រៀលប៉ុណ្ណោះ។ ហើយនៅក្នុងស្តង់របស់ឈ្មួញមួយចំនួនត្រូវថៅកែបង្ខំចិត្តបិទទ្វារ ព្រោះមិនអាចបើកបររថយន្តចូលទៅដឹកកសិផលដំឡូងមីដូចមុនបានឡើយ ដោយគេអនុញ្ញាតឱ្យតែរថយន្តតូចៗចូលប៉ុណ្ណោះ»។

គាត់បន្តទៀតថា មិនត្រឹមតែរថយន្តថៃដឹកកសិផលចូលមិនរួចប៉ុណ្ណោះទេ សូម្បីតែត្រាក់ទ័រភ្ជួររាស់ដី និងដាំពោតដំឡូងមីរបស់ពួកគាត់ដែលភ្ជាប់ឧបករណ៍ពូនរងពីក្រោយក៏ចូលមិនរួចដែរធ្វើឱ្យពួកគាត់មានការលំបាកយ៉ាងខ្លាំង។

តំណាងឱ្យម្ចាស់ស្តង់ដំឡូងមីរបស់ថៅកែថៃ អ្នកស្រី សៀ សុភ័ក្ត្រ អាយុ ២៥ឆ្នាំ បានឱ្យដឹងថាការយកផ្ទាំងថ្មទៅបិទផ្លូវ ពេលនេះបានធ្វើឱ្យថៅកែថៃផ្អាកទិញកសិផលពោតក្រហមនិងដំឡូងមីពីកសិករកម្ពុជា ហើយនៅកន្លែងស្តង់មួយចំនួន ដែលស្ថិតនៅក្បែរៗ ផ្លូវក្រាលកៅស៊ូខាងលើក៏ត្រូវបង្ខំចិត្តបិទទ្វារ ដោយឱ្យកសិករដែលធ្លាប់ដឹកយកទៅលក់ឱ្យស្តង់របស់ខ្លួន ដឹកយកទៅលក់នៅកន្លែងផ្សេងឆ្ងាយពីផ្ទះរបស់ពួកគាត់។

ស្រ្តីខាងលើបានបន្តទៀតថា៖ «បើសិនជាអាជ្ញាធរពាក់ព័ន្ធមិនឆាប់ដោះស្រាយបញ្ហានេះទេ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូខាងលើនឹងជួបការលំបាកចំពោះជីវភាពជាក់ជាមិនខាន»។

ជំទប់ទី១ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោក កុល ស៊ីនួន បានឱ្យដឹងថា ការបិទផ្លូវនេះធ្វើឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូនមិនមែនខាងឃុំ ស្រុក ឬសាលាខេត្តបាត់ដំបងនោះឡើយ។

លោកបន្តទៀតថា ការបិទផ្លូវនេះមានគោលបំណងមិនឱ្យរថយន្តកែច្នៃខុសបច្ចេកទេសបើកបរចូល ព្រោះនាំឱ្យខូចផ្លូវ។ លោកបន្ថែមថា ការរក្សាចន្លោះ ២,៦ម៉ែត្រ អាចអនុញ្ញាតឱ្យរថយន្តស្តង់ដារ ដូចជារថយន្តដឹកកសិផលរបស់ថៃ សណ្តោងរ៉ឺម៉ក ក៏អាចបើកបរចូលបានដែរ ទោះជាយ៉ាងណាសាលាឃុំកំពុងតែស្នើសុំទៅខាងក្រសួងឱ្យជួយបង្ខិតចេញក្រៅបន្តិចទៀត ដើម្បីឱ្យប្រជាពលរដ្ឋអាចបើកបររថយន្ត ឬត្រាក់ទ័រ ទៅភ្ជួរដីចម្ការរបស់ខ្លួនមិនប៉ះគែមសងខាង។

អភិបាលស្រុករតនមណ្ឌល លោក គុយ វណ្ណណូ បានឱ្យដឹងដែរថា បន្ទាប់ពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន សង្កេតឃើញថា មានរថយន្តធុនធំរបស់ថៃ ដឹកកសិផលលើសទម្ងន់ ធ្វើឱ្យខូចខាតផ្លូវខាងលើ ទើបគេចុះទៅបិទបង្រួមផ្លូវឱ្យតូច ដែលក្នុងនោះរថយន្តទម្ងន់ត្រឹម១០តោន ទើបអាចបើកបរចូលតាមផ្លូវខាងលើនេះបាន ដោយគោលការណ៍នេះ មិនមែនខាងស្រុករបស់លោកឡើយ។

ទោះជាយ៉ាងណាពលរដ្ឋនៅតែប្រការបន្តការតវ៉ាបិទផ្លូវបន្តទៀតនាពេលខាងមុខ លុះត្រាតែពួកគេអាចទទួលបានដំណោះស្រាយសមរម្យដែលអាចទទួលយកបាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក