ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យុវជនមួយក្រុមជិះម៉ូតូវ៉ាជែងរថយន្តមិនប្រយ័ត្នរអិលចូលក្រោមរថយន្តស្លាប់

ព្រះសីហនុ៖ យុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ២គ្រឿង នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ម្តុំលើចំណោតអូរត្រាវ ស្ថិតក្នុងសង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីនេះបណ្ដាលមកពីម៉ូតូមួយគ្រឿងម៉ាក Honda Dream សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-1366 វ៉ាជែងគ្នា បានរអិលចូលក្រោមរថយន្តដឹកប្រេងមួយគ្រឿង ក្រោយមកម៉ូតូខ្ទាត់ទៅគៀនក៏ប៉ះត្រូវម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ក្រោយមកត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកយុវជនម្នាក់អ្នកបើកបរម៉ូតូ បង្កហេតុបានស្លាប់បែកក្បាល ស្លាប់នៅនិងកន្លែងកើតហេតុ។

បច្ចុប្បន្ន នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានចុះវាស់វែងកន្លែងកើតហេតុ និង សម្រួលចរាចរណ៍កន្លែងកើតហេតុ រួចយកវត្ថុតាងម៉ូតូនិងរថយន្ត យកទៅរក្សាទុករងចាំធ្វើការដោះស្រាយបន្តតាមនីតិវិធី៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក