ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្ដីទេសចរណ៍សង្ឃឹមថានឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំខាងមុខទោះបីជាសាំងឡើងថ្លៃ

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ លោក ថោង ខុន បានបង្ហាញនូវការរំពឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើនទោះបីជាតម្លៃសាំងឡើងថ្លៃក្ដី។ លោកមានជំនឿបែបនេះដោយសារបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ក្នុងខេត្តធំៗមាន សៀមរាប, ព្រះសីហនុ និងតំបន់ឆ្នេរ គិតត្រឹមពេលនេះ មានការកក់ស្នាក់នៅជាបន្ដបន្ទាប់។

សន្នីសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក ថោង ខុន បានថ្លែងថា៖ «ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ នឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើន ទោះបីជាសាំងឡើងថ្លៃក៏ដោយ ប្រជាពលរដ្ឋនឹងសន្សំសំចៃ ដោយប្ដូរឥរិយាបទ ក្នុងការប្រើប្រាស់រថយន្ដដើរកម្សាន្តជាក្រុម ដើម្បីកាត់បន្ថយថ្លៃធ្វើដំណើរ។ ជាក់ស្ដែងគិតត្រឹមថ្ងៃនេះ មានការកក់សណ្ឋាគារជាច្រើនមានក្នុងខេត្តសៀមរាប, មណ្ឌលគីរី, ក្រុងព្រះសីហនុ និងតំបន់ឆ្នេរជាដើម»។

លោករដ្ឋមន្ត្រីសង្ឃឹមថា ប្រជាពលដ្ឋនឹងសប្បាយរីករាយត្រៀមខ្លួនដើរលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ក្នុងឱកាសនេះដែឬក្រសួងទេសចរណ៍បានណែនាំស្ដីពីការត្រៀមរៀបចំទទួលភ្ញៀវទេសចណ៍ជាតិ និងអន្ដរជាតិ ដោយនឹងរៀបចំកន្លែងកម្សាន្តជូនបងប្អូនឲ្យបានល្អមានសុវត្ថិភាព អនាម័យ គុណភាព សេវាកម្មឲ្យបានល្អ និងពិសេសបំផុតគឺធ្វើយ៉ាងណាដើម្បីកុំឲ្យមានការឡើងថ្លៃលើផ្នែកសេវាកម្មនិងម្ហូបអាហារ។

ប្រធាននាយកដ្ឋានគ្រប់គ្រងស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍ លោក គង់ សុភារក្ស បានថ្លែងឱ្យដឹងថា ស្ថិតិទេសចរត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុបចំនួន ១៥១ ៦៨០នាក់កើនឡើង ១១៤ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។ ក្នុងនោះតាមផ្លូវអាកាសមានចំនួន ៨៦ ៥៨៨នាក់កើនឡើង ១៥៨,២ភាគរយ ផ្លូវគោកមានចំនួន ៦៣ ០៤៨នាក់ កើនឡើង ៦៨,៧ភាគរយ និងផ្លូវទឹកមាន ២ ០៤៤នាក់។

បើតាមលោក គង់ សុភារក្ស ចំពោះស្ថានភាពជើងហោះហើរវិញមានសរុបចំនួន ១ ១៨១ជើង ក្នុងនោះ ទីក្រុងភ្នំពេញមានចំនួន ១ ០១២ជើង ខេត្តសៀមរាបមានចំនួន ១៤៤ជើង ខេត្តព្រះសីហនុមានចំនួន ៥៥ជើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក