ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សាកលវិទ្យាល័យថ្មីមួយទៀតដែលបណ្តុះបណ្តាលលើការគ្រប់គ្រងនិងបច្ចេកវិទ្យាត្រូវអនុញ្ញាតឱ្យបើកដំណើរការ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យទទួលស្គាល់គ្រឹះស្ថានឧត្តមសិក្សាថ្មីមួយ ដែលបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររងនិងបរិញ្ញាបត្រលើជំនាញការគ្រប់គ្រង និងបច្ចេកវិទ្យាដែលមានមហាវិទ្យាល័យចំនួន៥។

បើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យ «សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនិងបច្ចេកវិទ្យា (CUMT)» ដែលស្នើសុំដោយបញ្ញាវន្តឥស្លាមក្នុងនិងក្រៅប្រទេសអាចបើកដំណើរការបាន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍មូលធនមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។

ប្រឹក្សាក្រសួងធម្មការនិងសាសនា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រងនិងបច្ចេកវិទ្យា លោកបណ្ឌិត ហូសេន មូហាំម៉ាត់ហ្វារីតទី បានឲ្យដឹងថា សព្វថ្ងៃប្រទេសកម្ពុជាយើងកំពុងមានការអភិវឌ្ឍជឿនលឿនគ្រប់វិស័យ ហើយតម្រូវការធនធានមនុស្សដែលប្រកបដោយសមត្ថភាពពិតជាមានសារៈសំខាន់នៅក្នុងបរិបទនេះ ដូច្នេះទើបលោកនិងក្រុមបញ្ញវន្តជាអ្នកឯកទេសក្នុងនិងក្រៅប្រទេសបានរួមកម្លាំងគ្នាបង្កើតសាកលវិទ្យាល័យនេះឡើង ។

សាកលវិទ្យាល័យនេះ មានទីតាំងនៅតាមបណ្តោយផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នឹងបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ លើមហាវិទ្យាល័យចំនួន៥គឺ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា និងមហាវិទ្យាល័យអភិវឌ្ឍជនបទដែលនឹងបើកដំណើរឆាប់ៗនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក