លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋអាជ្ញាអាមេរិកស្នើដាក់ទោសប៉ូលិសសម្លាប់ George Floyde ដាក់ពន្ធនាគារ ៣០ឆ្នាំ

អាមេរិក៖ នៅថ្ងៃពុធម្សិលមិញនេះ រដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានស្នើឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ ទៅលើលោក Derek Chauvin ជាអតីតប៉ូលិសដែលត្រូវបានចោទប្រកាន់ពីករណីឃាតកម្មមួយទៅបុរសស្បែកខ្មៅ George Floyd ដែលរឿងហេតុនេះកើតឡើងតាំងពីខែមេសា ឆ្នាំ២០២០ ដែលនាំឱ្យមាននូវការផ្ទុះការតវ៉ាពីបណ្តាប្រជាពលរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក។ 

រដ្ឋអាជ្ញាអាមេរិកបានអះអាងថា ទង្វើដែលត្រូវចោទជាបទឃាតកម្មរបស់លោក Chauvin បាននាំឱ្យមានការភ្ញាក់ផ្អើល និងកក្រើកខ្លាំងចំពោះមនសិកាពលរដ្ឋអាមេរិក ដែលស្នើឱ្យមានការផ្តន្ទាទោសធ្ងន់ធ្ងរ និងក្នុងរយៈពេលវែងសម្រាប់ករណីនេះ។ ដោយឡែក មេធាវីការពារក្តីឱ្យលោក Chauvin បានជំទាស់និងការចោទប្រកាន់នេះ ហើយបានលើកឡើងថាទង្វើរបស់កូនក្តីលោក កើតចេញពីកំហុសក្នុងចេតនាល្អតែប៉ុណ្ណោះ។ ករណីស្លាប់របស់ George Floyd នេះ បាននាំឱ្យមានការផ្ទុះកំហឹងជាខ្លាំងព្រមទាំងមានការតវ៉ាជុំវិញការរើសអើងពូជសាសន៍ រួមទាំងការប្រើប្រាស់កម្លាំងបង្ខំជ្រុលលើសលុបរបស់ប៉ូលិសនៅអាមេរិក។ ក្រៅពីការចោទប្រកាន់ពីបទឃាតកម្មមនេះហើយ លោក Derek Chauvin រួមនឹងសមត្ថកិច្ច ៣នាក់ផ្សេងទៀតដែលមានវត្តមានក្នុងពេលនោះក៏ទទួលរងការចោទប្រកាន់ដាច់ដោយឡែកមួយផ្សេងទៀតពីការបំពានសិទ្ធិពលរដ្ឋស៊ីវិលផងដែរ។

មានការទាមទារឱ្យមានការប្រកាសទោសផ្សេងៗគ្នាពីសំណាក់ភាគីនីមួយៗ ពោលគឺចៅក្រម Peter Cahill បានពិចារណាទៅលើកំហុស និងចេតនាអំឡុងការសង្កត់លើបំពង់-ករបស់ Floyd និងភាពធ្ងន់ធ្ងរនៃទង្វើនេះដែលនាំឱ្យមានការទាមទារឱ្យដាក់ទោសយ៉ាងហោចណាស់លើសពី១៥ឆ្នាំ ដែលកំណត់ដោយរដ្ឋ។ ប៉ុន្តែបើផ្អែកតាមការលើកឡើងរបស់រដ្ឋអាជ្ញាអាមេរិកវិញ ទាមទារឱ្យផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣០ឆ្នាំ ដែលលោកយល់ថាជាការពិចារណាយ៉ាងត្រឹមត្រូវជុំវិញទង្វើរបស់ចុងចោទ ផលប៉ះពាល់ដែលកើតមានចំពោះជនរងគ្រោះ និងសហគមន៍ទាំងមូល។ ក្រៅពីនេះរដ្ឋអាជ្ញាក៏បានលើកឡើងថា ការផ្តន្ទាទោសនេះនឹងបង្ហាញថា គ្រប់ៗគ្នាមានសមភាពដូចគ្នាចំពោះមុខច្បាប់។ យ៉ាងណាមិញ មេធាវីការពារសិទ្ធិឱ្យ Derek Chauvin បានស្នើឱ្យមានការសម្រាលទោស និងសម្រេចក្នុងកម្រិតស្រាលជាងការលើកឡើងពីរដ្ឋអាជ្ញា និងការលើកឡើងដោយចៅក្រម។ ជាងនេះទៅទៀត មេធាវីក៏បានទាមទារឱ្យមានការសាកល្បងបន្ធូរបន្ថយទោស និងពិចារណាលើទង្វើដែលបានប្រព្រឹត្តិកន្លងមករបស់ជនជាប់ចោទ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក