ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាប្រធានក្នុងឆ្នាំនេះនឹងធ្វើនៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២២

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឯកភាពលើការស្នើសុំរបស់រដ្ឋមន្ត្រីការបរទេសលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានសម្របសម្រួលជាមួយប្រទេសឥណ្ឌូនេស៊ី និងថៃ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងប្រព្រឹត្តិទៅក្នុងពេលតែមួយ ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ក្នុងលិខិតគោរពជូនសម្ដេចតេជោ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលត្រូវបានសម្ដេចតេជោ ចារឯកភាពនៅថ្ងៃទី២៦ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការកំណត់ប្រជុំកំពូលអាស៊ានពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ ក៏ទទួលបានការឯកភាពពីប្រទេសសមាជិកអាស៊ានទាំងអស់ផងដែរ។

បន្តពីកិច្ចប្រជុំកំពូលអាស៊ានក៏នឹងមានកិច្ចប្រជុំកំពូល G20 ដែលគ្រោងនឹងរៀបចំពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេស ឥណ្ឌូណេស៊ី និងកិច្ចប្រជុំ APEC គ្រោងនឹងរៀបចំពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសថៃផងដែរ។

គួរបញ្ជាក់ថាកម្ពុជាបានក្លាយជាប្រធានអាស៊ានប្ដូរវេនកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បន្តការងារពីប្រទេសព្រុយណេ ដែលធ្វើឱ្យនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្លាយជាអ្នកដែលបានកាន់ញញួរប្រធានអាស៊ានរហូតដល់៣ដង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក