ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនពរឱ្យមានសិរីសួស្ដីដល់សាសនិកខ្មែរឥស្លាមក្នុងពិធីចូលបួសខែរ៉ាម៉ាឌន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារនៅលើហ្វេសបុកផេករបស់សម្ដេចចូលរួមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា នៅក្នុងនិងក្រៅប្រទេស រួមទាំងសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែពិសិដ្ឋរ៉ាម៉ាដននាពេលខាងមុខ។

ខែពិសិដ្ឋរ៉ាម៉ាដន អាចនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤៣ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ខ្ញុំសូមផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជាយើង»។

ជាមួយគ្នានេះ សម្ដេចក៏សូមការអធ្យាស្រ័យសុំការយោគយល់ពីសាសនិកខ្មែរឥស្លាម ដែលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាដនថ្នាក់ជាតិលើកទី៧ ទី៨ និងទី៩ ឆ្នាំ២០២២ នេះត្រូវបានផ្អាក ដោយសារជំងឺកូវីដ-១៩ តែរាជរដ្ឋាភិបាលបានអនុញ្ញាតការថ្វាយបង្គំនៅតាមវិហារ (ម៉ាស្ជិទ ស៊ូរ៉ាវ) ការជួបជុំលក្ខណៈសាសនាឡើងវិញ រួមនឹងកម្មវិធីផ្សេងៗ និងសុំបង្កើនការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

សម្ដេចតេជោ បានរម្លឹកឱ្យសាសនិកឥស្លាមទាំងអស់ មិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែស មើលស្រាលដល់ជំងឺកូវីដ-១៩ ឡើយគឺត្រូវរួមគ្នាការពារជាប់ជានិច្ច ដោយអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ ជាប្រចាំឱ្យបានខ្ជាប់ខ្ជួន និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នូវដូសជំរុញថែមទៀតឱ្យបានគ្រប់ៗគ្នា។

រ៉ាម៉ាដន គឺជាខែដ៏ពិសិដ្ឋប្រចាំឆ្នាំនៃវប្បធម៌ឥស្លាម។ សាសនិកឥស្លាមជឿថា ក្នុងខែដ៏ពិសិដ្ឋនេះហើយដែលព្រះអាល់ឡះបានផ្ដល់ជំពូកដំបូងនៃគម្ពីគូរ៉ាន់ដល់ព្យាការី មហាម៉ាត់។ ក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដន សាសនិកឥស្លាមត្រូវតមអាហារ និងទឹក ចាប់ពីពេលព្រឹករហូតដល់ថ្ងៃលិច ជួបជុំគ្នាថ្វាយបង្គំ និងស្រាយបួសនៅតាមវិហារ ធ្វើអំណោយដល់គ្នា ដើរសួរសុខទុក្ខ និងសុំខមាទោសពីអ្នករស់នៅក្នុងភូមិជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក