ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ភូកេតនឹងបើកដំណើរការឡើងវិញនៅខែកក្កដា

ថៃ៖ ប្រទេសថៃកំពុងតែព្យាយាមទប់ទល់ការរីករាលដាលនៃរលកកូវីដ-១៩ លើកទី៣ ប៉ុន្តែរដ្ឋាភិបាលថៃបានប្រកាសថា កោះរមណីយដ្ឋានដ៏ពេញនិយមឈ្មោះ ភូកេត កំពុងស្ថិតក្នុងដំណើរការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅខែក្រោយ។

អាជ្ញាធរទេសចរណ៍ថៃបានបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដែលធ្វើដំណើរមកពីប្រទេសដែលមានហានិភ័យទាប នឹងត្រូវអនុញ្ញាតឱ្យហោះហើរដោយផ្ទាល់ទៅតំបន់ភូកេតដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។ ពួកគេត្រូវស្នាក់នៅយ៉ាងហោចណាស់ ប្រាំពីរយប់នៅភូកេត មុនពេលត្រូវបានអនុញ្ញាតឱ្យទៅទស្សនាផ្នែកផ្សេងទៀតនៃប្រទេសថៃ។ ប្រទេសថៃកំពុងហៅកម្មវិធីសាកល្បងនេះថា “ Phuket Sandbox” ។


អាជ្ញាធរទេសចរណ៍ថៃរំពឹងថា នឹងមានអ្នកទេសចរប្រហែល ១៣០ ០០០នាក់ ដែលនឹងមកដល់ភូកេតនៅចន្លោះខែកក្កដានិងកញ្ញា ប៉ុន្តែអាស្រ័យលើស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសថៃ ហើយអាចនឹងមានការផ្លាស់ប្តូរ។

ការបើកដំណើរការឡើងវិញគឺពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងនៃការចាក់វ៉ាក់សាំងឱ្យបាន ៧០% នៃប្រជាជនរស់នៅភូកេត។ វ៉ាក់សាំងជាច្រើនកំពុងមានដំណើរការហើយ។


យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះ ប្រជាជនខេត្តភូកេតចំនួន ៥០% បានទទួលការចាក់វ៉ាក់សាំង។ ផ្ទុយស្រឡះពីផ្នែកផ្សេងនៃប្រទេសថៃ ដែលនៅទីនោះមានតែ ១,៦% នៃប្រជាជនប៉ុណ្ណោះដែលបានទទួលការចាក់វាក់សាំងបង្ការវីរុសកូវីដ-១៩ ។

បញ្ហានេះបានធ្វើឱ្យមានការរិះគន់ជាច្រើន ដោយអ្នកខ្លះបានចោទជាសំណួរអំពីអាទិភាពរបស់ភូកេតនៅពេលដែលពលរដ្ឋដែលមានហានិភ័យជាច្រើននៅកន្លែងផ្សេងទៀតមិនទាន់បានទទួលនូវកម្រិតថ្នាំវ៉ាក់សាំងរបស់ពួកគេនៅឡើយ។ ប្រទេសនេះកំពុងពុះពារទប់ទល់នឹងរលកឆ្លងទី៣របស់ខ្លួនដែលបានរាលដាលពីទីក្រុងបាងកកនៅដើមខែមេសា។

នៅថ្ងៃទី១ ខែមិថុនា ប្រទេសថៃបានរាយការណ៍ពីករណីថ្មីចំនួន ២ ២៣០ករណី និងមានអ្នកស្លាប់ចំនួន ៣៨នាក់។ ចាប់តាំងពីការរីករាលដាលនៃជំងឺរាតត្បាតបានកើតឡើង ប្រទេសនេះមានករណីឆ្លងវីរុសកូវីដ-១៩ ចំនួនជាង ១៦២,០០០ករណី ហើយមានអ្នកស្លាប់រហូតដល់ ១ ០៦៩នាក់។

បច្ចុប្បន្នភ្ងៀវទេសចរណ៍ទាំងអស់តម្រូវឱ្យធ្វើចត្តាឡីស័ក្ករយៈពេល ១៤ថ្ងៃ និងត្រូវនៅកន្លែងដាច់ដោយឡែក ដែលរដ្ឋាភិបាលបានអនុម័ត។ ក្រុមមន្រ្តីនិយាយថា ប្រសិនបើការបើកដំណើរការឡើងវិញរបស់ភូកេតទទួលបានជោគជ័យ នោះនឹងត្រូវពង្រីកដល់តំបន់ទេសចរណ៍ដ៏ទៃទៀតៗរួមមានកោះក្រាប៊ី និងកោះសាម៉ុយ ព្រមទាំងទីក្រុង Bangkokទាំងមូល។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក