ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ៖ ពេលនេះកម្ពុជាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ខណៈប្រទេសមួយចំនួនកំពុងរងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ពេលនេះ ម៉ោងនេះកម្ពុជាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ខណៈប្រទេសមួយចំនួនកំពុងរងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចបានថ្លែង បែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

សម្តេចលើកឡើងថា ពេលនេះ បើម៉ោងនេះកម្ពុជាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ខណៈអ៊ុយក្រែនកំពុងរងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង។

សម្តេចបានបន្តថា ចាប់ផ្តើមចេញពីសន្តិភាពដែលយើងរកបានទាំងលំបាក ២៤ឆ្នាំមកនេះ កម្ពុជាបានខិតខំប្រឹងប្រែងជាខ្លាំងដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចកិច្ចមុនពេលមានវិបត្តិកូវីដ-១៩ កម្ពុជាមានកំណើនសេដ្ឋកិច្ចជាង ៧% ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។

សម្តេចបញ្ជាក់ថា៖ «ចឹងទេពេលមានសង្រ្គាមទើបឃើញសន្តិភាពមានតម្លៃ ខណៈកម្ពុជាមើលឃើញសន្តិភាពតាំងពីឆ្នាំ១៩៧០ មកម្លេះ [...] បើគ្មានសន្តិភាពកុំនិយាយពីការអភិវឌ្ឍន៍ កុំនិយាយពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឡូវមើលនៅអ៊ុយក្រែនមានសិទ្ធិមនុស្សមកពីណា មនុស្សនាំគ្នារត់ចូលរូងក្រោមដីជាដើម»៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក