ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ លើកបញ្ហាអ៊ុយក្រែនជាឧទាហរណ៍នៃតម្លៃសន្ដិភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីតម្លៃនៃសន្ដិភាពដែលបានផ្ដល់នូវការរស់រាន ការអភិវឌ្ឍ និងរីកចំរើន ដោយថាកម្ពុជាបានឱ្យតម្លៃសន្ដិភាពនេះមុនប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្ដេចបានឱ្យក្រលេកមើលស្ថានភាពអ៊ុយក្រែនពេលនេះជាឧទាហរណ៍នៃតម្លៃសន្ដិភាព។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ថាបច្ចុប្បន្នពិភពលោកកំពុងស្រែករកសន្ដិភាព និងការពារសន្ដិភាពជាងពេលណាទាំងអស់ដោយសារឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមលោកលើកទី៣។

សម្ដេចបានបន្ថែមថា ពេលនេះនៅទ្វីបអឺរ៉ុបក្រៅពីមានបញ្ហាដែលចង់បាននូវសន្ដិភាព ក៏កើតមាននូវបញ្ហាថ្មីមួយទៀតគឺបញ្ហាជនភៀសខ្លួន និងការរើសអើងជាតិសាសន៍ថែមទៀត។

សម្ដេចតេជោថា៖ «មិនប្រកដអ្នកនិយាយពីបញ្ហាមិនរើសអើង អ្នកនិយាយពីបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សល្អទេ»។

សម្ដេចតេជោ ប្រកាសជាថ្មីទៀតថានឹងបន្តការពារសន្ដិភាពដែលកម្ពុជាទទួលបានដោយលំបាកនេះបន្តទៀត ដើម្បីការរីកចម្រើន និងភាពសុខសាន្តនៃប្រជាជន៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក