សម្ដេចតេជោចង់ឱ្យក្រសួងសេដ្ឋកិច្ចត្រៀមលក្ខណៈរក្សាប្រេងទុកសម្រាប់ទប់ទល់នៃហានិភ័យណាមួយនាពេលខាងមុខ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថ្លែងថាសម្ដេចចង់ឱ្យក្រសួងសេដ្ឋកិច្ចត្រៀមលក្ខណៈ ឬគោលនយោបាយដើម្បីរក្សាប្រេងទុកត្រៀមទប់ស្កាត់ហានិភ័យណាមួយដែលកើតចេញពីតម្លៃប្រេងឡើងថ្លៃនាពេលខាងមុខដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
សម្ដេចថ្លែងបែបនេះក្នុងពេលដែលសម្ដេចអញ្ជើញជាអធិបតីក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ៕









PHOTO: EAC NEWS

