ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលការវះកាត់ប្ដូរកែវភ្នែកទាំង២បានដោយជោគជ័យ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានទទួលការវះកាត់ប្ដូរកែវភ្នែកបានដោយជោគជ័យនៅប្រទេសថៃ។ នេះបើតាមការបង្ហោះលើហ្វេសបុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃនេះ។

លោករដ្ឋមន្ត្រីឲ្យដឹងថា លោកទទួលវះកាត់កាលពីថ្ងៃទី៣០ ខែមីនា ម្សិលមិញ។

លោករដ្ឋមន្ត្រីសរសេរថា៖ «ខ្ញុំបានទទួលការវះកាត់ដោយជោគជ័យប្តូរកែវភ្នែកទាំង ២ របស់ខ្ញុំហើយ តែពេលនេះពេទ្យនៅបិទភ្នែកខ្ញុំនៅឡើយ ដោយទុកតែមុំគំហើញប្រហែល ១០អង្សា ល្មមនឹងមើលផ្លូវឃើញ និងចំណាំមុខអ្នកគ្រូពេទ្យស្អាតដែលមើលថែខ្ញុំតែប៉ុណ្ណោះ»។

លោករដ្ឋមន្ត្រីបានអរគុណមិត្តភក្តិជិតឆ្ងាយដែលបារម្ភ និងសួរសុខទុក្ខ។

លោករដ្ឋមន្ត្រីថា ព្រឹកនេះពេទ្យនឹងដករបាំងភ្នែក បើអ្វីៗបានល្អ លោកអាចត្រលប់ចូលស្រុកវិញនៅថ្ងៃទី១ មេសា ឆ្នាំ២០២២នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក