ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាលារាជធានីភ្នំពេញថាសកម្មភាពតវ៉ារបស់បាតុករណាហ្គាវើលមិនមែនជាកូដកម្មទេ និងអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថាសកម្មភាពតវ៉ាដែលលើកបដា ប្រើឧង្ឃោសនាសព្ទចល័ត ស្រែកទាមទារ នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈមិនមែនជាសកម្មភាពនៃការធ្វើកូដកម្មនៅទេ និងអំពាវនាវឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ទៅក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៏ ឱ្យបានជ្រាបថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្តី ជូនដំណឹងជាច្រើនលើកច្រើនសារ មិនអនុញ្ញាតឱ្យក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារ សាធារណៈ និងទីសាធារណៈផ្សេងទៀត ហើយក៏បានប្រើប្រាស់វិធានការអប់រំជាបន្តបន្ទាប់ទៅលើក្រុម បាតុករដើម្បីបញ្ឈប់នូវសកម្មភាពខុសច្បាប់បន្តទៀត។

រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំសារជាថ្មីដល់ក្រុមបាតុករ ត្រូវអនុវត្តតាម នីតិវិធីដែលមានចែងក្នុងមាត្រា៥ ជំពូកទី២ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ក្រុមបុគ្គលណា ដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធីនៅទីសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយ លក្ខណ៍អក្សរទៅអាជ្ញាធរដែនដី រាជធានី ឬខេត្តមានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ។

សាលារាជធានីភ្នំពេញបានបញ្ជាក់ថា៖ «កន្លងមកក្រុមបាតុករបានទទួលការបកស្រាយច្បាប់ខុស ក្នុងន័យបំភាន់សាធារណមតិតាមការនឹកឃើញ របស់ខ្លួនថាសកម្មភាពរបស់ខ្លួនជាការធ្វើកូដកម្មទៅវិញ តែសកម្មភាពពិតរបស់ពួកគាត់ គឺធ្វើការ ប្រមូលផ្តុំ លើកបដា និងប្រើឧង្ឃោសនាសព្ទចល័ត ស្រែកទាមទារ នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈផ្សេងទៀតតាំងពីដើមរៀងមក»។

ក្រៅពីបញ្ជាក់និងអំពាវនាវបែបនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រាប់ទៅ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ មន្ទីរ-អង្គភាព ពាក់ព័ន្ធនានាចំណុះរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុន ណាហ្គា វើលដ៏ ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក