ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វៀតណាមអំពាវនាវឱ្យពលរដ្ឋមានការសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី

វៀតណាម៖ ភា្នក់ងារផ្គត់ផ្គងថាមពលអគ្គីសនីរបស់រដ្ឋវៀតណាម EVN កាលពីថ្ងៃពុធ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យសន្សំសំចៃថាមពល ខណៈព្រមានអំពីការខ្វះខាតអគ្គិសនីចាប់ពីខែក្រោយដោយសារការផ្គត់ផ្គង់ធ្យូងថ្មខ្វះខាត។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ EVN បានឱ្យដឹងថា៖ «ការផ្គត់ផ្គង់ធ្យូងថ្មនឹងបន្តប្រឈមមុខនឹងការលំបាកនាពេលអនាគត ហើយនេះបានបណ្តាលឱ្យមានហានិភ័យនៃការខ្វះខាតថាមពលចាប់ពីខែមេសា។ […] ពលរដ្ឋគួរបិទឧបករណ៍អគ្គិសនីប្រសិនបើមិនប្រើប្រាស់ ជៀសវាងការប្រើឧបករណ៍អគ្គិសនីច្រើនពេក»។

វៀតណាមដែលជាមជ្ឈមណ្ឌល ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយនៅអាស៊ី កំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើការនាំចូលធ្យូងថ្មសម្រាប់ផលិតថាមពល។ រដ្ឋាភិបាលបានលើកឡើងកាលពីដើមខែនេះថា ប្រទេសនេះកំពុងប្រឈមមុខនឹងការខ្វះខាតការផ្គត់ផ្គង់ធ្យូងថ្មបន្ទាប់ពីការ«ឆ្លងមេរោគ COVID-19» ។

នៅក្នុងត្រីមាសទីមួយ រោងចក្រថាមពលដែលដំណើរការដោយរដ្ឋទទួលបានត្រឹមតែ ៧៦ ភាគរយនៃ ៥.៨៥ លានតោននៅក្នុងការគ្រោងទុក។

EVN បាននិយាយថា៖ «នេះបានបង្ខំឱ្យរោងចក្រថាមពលធំៗចំនួន ៤កាត់បន្ថយអត្រាដំណើរការរបស់ពួកគេមកត្រឹម ៦០ភាគរយ នៃសមត្ថភាពផលិតបានកាលពីមុន»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក