វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

តារាចម្រៀងអាមេរិករួមទាំង Ed Sheeran និង Camila Cabelloប្រគុំតន្ត្រីរកមូលនិធិជួយអ៊ុយក្រែនបាន ១៦លានដុល្លារ

អន្តរជាតិ៖ កាលពីថ្ងៃអង្គារ ទី២៩ ខែមីនា តារាចម្រៀងជាច្រើនរូបបានសម្តែងការប្រគុំតន្ត្រីក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់ការងារមនុស្សធម៌របស់គណៈកម្មាធិការគ្រោះមហន្តរាយសម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។

ការប្រគុំតន្ត្រីរយៈពេលពីរម៉ោងបានធ្វើឡើងនៅក្នុងទីក្រុង Birmingham របស់ចក្រភពអង់គ្លេស ដោយមានការចូលរួមពីតារាចម្រៀងដូចជា Ed Sheeran និង Camila Cabello។ ក្រៅពីនេះនៅក្នុងការប្រគុំតន្ត្រីនេះគេឃើញមានវត្តមាន តារាចម្រៀង Snow Patrol, Emeli Sande, Tom Odell, Manic Street Preachers, Anne Marie, Becky Hill, The Kingdom Choir, Gregory Porter, Paloma Faith និង Nile Rodgers & Chic។

តារាចម្រៀងម្ចាស់បទ Shape of You លោក Ed Sheeranបានលើកឡើងថា៖ «ខ្ញុំមានកិត្តិយសណាស់ដែលបានមកទីនេះ»។

ដោយឡែកតារាចម្រៀងមួយរូបទៀតនាង Camilla Cabello បាននិយាយថា៖ «យើងទាំងអស់គ្នាកំពុងបន់ស្រន់សូមឱ្យមានសន្តិភាព និងសុវត្ថិភាពរបស់ប្រជាជនក្នុងប្រទេសអ៊ុយក្រែន។ សូមអរគុណអ្នកខ្លាំងណាស់អ្នកទាំងអស់គ្នាសម្រាប់ការជាផ្នែកមួយនៃសកម្មភាពនេះ»។

អ្នករៀបចំកម្មវិធីបាននិយាយថា ការប្រគុំតន្ត្រីនេះបានរៃអង្គាសប្រាក់ ១៦លានដុល្លារដើម្បីជួយអ៊ុយក្រែន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក