ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តំណាងកម្ពុជាជួបសភាពាណិជ្ជកម្មប្រទេសស៊ែបីណែនាំកិច្ចសម្រួលពាណិជ្ជកម្មថ្មីរបស់កម្ពុជា

ភ្នំពេញ៖ កម្ពុជាបានណែនាំដល់អ្នកវិនិយោគប្រទេសស៊ែប៊ីនូវភាពចំណេញនៃការធ្វើនិយោគនៅកម្ពុជា ក្រោមកម្មវិធី «Cambodia – New Destination for Business, Investment and Tourism» នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ។

ជំនួបនេះធ្វើតាមប្រព័ន្ធវីដេអូដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងការបរទេសលោក ញឹម ខេមរា ដោយមានកិច្ចសម្របសម្រួលពីក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច។ កម្មវិធីនេះមានការចូលរួមពីតំណាងក្រសួងទេសចរណ៍កម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា និងតំណាងវិស័យឯកជនរបស់កម្ពុជា និងស៊ែប៊ី សរុបប្រមាណ ១៥០នាក់។

កម្មវិធីនេះត្រូវបានផ្ដួចផ្ដើមឡើង ស្របតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលផ្ដោតសំខាន់លើការផ្សព្វផ្សាយ និងជំរុញឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាគោលដៅដ៏លេចធ្លោមួយក្នុងតំបន់។ ប្រធានបទដែលត្រូវបានលើកឡើងមកពិភាក្សារួមមាន៖ ១) យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ២) ការផ្សព្វផ្សាយពីច្បាប់វិនិយោគថ្មី និងសក្ដានុពលវិនិយោគរបស់កម្ពុជា ៣) ការលើកស្ទួយវិស័យទេសចរណ៍ និង ៤) ស្ថានភាព និងកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា កម្មវិធី “Cambodia – New Destination for Business, Investment and Tourism” បានប្រព្រឹត្តទៅស្របពេលដែលកម្ពុជា និងស៊ែបី ប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សង្ឃឹម និងជឿជាក់ថាកម្មវិធីនេះនឹងដើរតួជាចំណុចចាប់ផ្តើមថ្មីមួយទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវប្បធម៌ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង តាមរយៈការស្តារឡើងវិញនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក