ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលដាក់ឲ្យប្រើជាផ្លូវការគណៈកម្មាធិការពិសេសតាមដានការងារដែលធ្វើការទៅលើស្ត្រីនិងយេនឌ័រ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ដំណើរការជាផ្លូវការនូវគណកម្មាធិការពិសេសតាមដានការងារសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ ដើម្បីជម្រុញឲ្យមានការតាមដានការអនុវត្តកម្មវិធីសកម្មភាពប្រកបដោយប្រសិទ្ធិភាពស្របតាមការប្តេជ្ញារបស់រដ្ឋាភិបាល។

ពិធីប្រកាសនិងបើកដាក់ឲ្យដំណើរការជាផ្លូវការគណៈកម្មាធិការពិសេសតាមដានការងារសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ (ICPD) ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដោយរដ្ឋមន្ត្រីក្រសួងផែនការនិងជាប្រធាន គ.អ.ស.អ.ប.អ លោក ឆាយ ថន ដោយមានការចូលរួមពីក្រសួងកិច្ចការនារី ក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងក្រសួងមហាផ្ទៃ។

គណៈកម្មាធិការពិសេសតាមដានការងារសកម្មភាព បានបង្កើតឡើងដើម្បីជម្រុញឲ្យមានការតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសិទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ នឹងជួយក្នុងការសម្រេចបានលទ្ធផលទាំងបី ឬហៅថាសូន្យបី។

សូន្យបីនេះ គឺសំដៅលើលុបបំបាត់ឲ្យអស់នូវមរណភាពមាតាត្រូវបានបង្ការបាន លុបបំបាត់ឲ្យអស់នូវផែនការគ្រួសារដែលមិនសមបំណង និងបញ្ចប់អំពើហិង្សាយេនឌ័រនៅឆ្នាំ២០៣០។

លោក ឆាយ ថន បានឲ្យដឹងថា គណៈកម្មាធិការពិសេសនេះបង្កើតឡើងស្របតាមការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការអនុវត្តសកម្មភាពរបស់សន្នីសិទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍នៅឆ្នាំ១៩៩៤ ដែលកម្ពុជាបានធ្វើការទៅលើការងារមួយនេះប្រកបដោយការរីកចម្រើន។

លោកក៏បានឲ្យដឹងដែរថា សន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ដែលបានធ្វើឡើងនៅឆ្នាំ១៩៩៤ នៅប្រទេសអេហ្សីប អង្គការសហប្រជាជាតិបានដាក់ចេញនូវកម្មវិធីសកម្មភាពចម្បងមួយចំនួនក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិតនិងសិទ្ធិសេរីភាពរបស់ប្រជាជនក្នុងសកលលោក ក្នុងនោះរួមទាំងការទទួលស្គាល់ពីទំនាក់ទំនងរវាងប្រជាជននិងការអភិវឌ្ឍ និងអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្ដល់ភាពអង់អាចដល់ស្ត្រី ការលើកកម្ពស់សុខភាពបន្តពូជ ការលើកកម្ពស់សិទ្ធិស្ត្រី និងការដាក់បញ្ចូលបញ្ហាទាងនេះទៅក្នុងដំណើរការនៃការអភិវឌ្ឍជាតិ តំបន់ និងសកល។

លោកបន្តថា ក្នុងពេលនោះកម្ពុជាបានចូលរួមក្នុងសន្នីសិទនេះ និងចុះហត្ថលេខាទទួលយកសកម្មភាពទាំងអស់ដែលសន្នីសិទបានលើកឡើងដែលជាព្រឹត្តិការណ៍ដំបូងរបស់កម្ពុជា។

កម្ពុជាជាប្រទេសហត្ថលេខីមួយ ក្នុងចំណោមប្រទេស ១៧៩ ដែលបានចុះហត្ថលេខាទទួលយកផែនការសកម្មភាពនៃសន្នីសិទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍមកអនុវត្ត ហើយបច្ចុប្បន្ននេះកម្ពុជាកំពុងប្ដេជ្ញាចិត្តក្នុងការអនុវត្តផែនការសកម្មភាពទាំងអស់ ដោយបានដាក់ចូលបញ្ហាប្រជាជននិងការកត្តាឌីណាមិចប្រជាសាស្ត្រទៅក្នុងការរៀបចំផែនការអភិវឌ្ឍនិងយុទ្ធសាស្ត្រជាតិសំខាន់ៗ។

គួរឲ្យដឹងថា នៅឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងកិច្ចការនារីជាមួយក្រសួងពាក់ព័ន្ធចំនួន ១៧ក្រសួង សហការជាមួយអង្គការ UNFPA បានផ្ដួចផ្ដើមគំនិតស្នើទៅរដ្ឋាភិបាល ដើម្បីបង្កើតយន្តការជាតិសមស្របមួយក្នុងការតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍។ ជាលទ្ធផលរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីកម្មភាពនេះឡើង។

កម្ពុជាជាមួយនឹងប្រទេស ១៧៩នៅទូទាំងពិភពលោកបានទទួលយក គោលការណ៍ណែនាំស្ដីពីសកម្មភាពរបស់សន្នីសិទ ICPD ដោយបានទទួលស្គាល់សុខភាពបន្តពូជ និងការលើកកម្ពស់ស្ត្រី និងសមភាពយេនឌ័រជាសសរស្ដម្ភក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

គោលការណ៍ណែនាំស្ដីពីសកម្មភាពរបស់សន្នីសិទ ICPD បាននាំមកនូវពិភពលោកមួយដែលការមានផ្ទៃពោះគឺ «ដោយការប្រាថ្នាចង់បាន រាល់ការសម្រាលកូនគឺប្រកបដោយសុវត្ថិភាព និងសក្តានុពលរបស់យុវជនទាំងអស់ត្រូវបានបំពេញ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក