បារ៉ែន៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងមានវត្តមាននៅលើទឹកដីបារ៉ែន ដើម្បីបំពេញភារកិច្ចប្រកួតវគ្គជម្រុះ FIFA World Cup Qatar ២០២២ ដែលកម្ពុជានៅសល់ការប្រកួតចំនួន ៣ រួមមាន ប្រកួតជាមួយបារ៉ែននៅថ្ងៃទី ០៣ ខែមិថុនានេះ រួមជាមួយការប្រកួតទល់នឹងអ៉ីរ់ាក់ និងអ៉ីរ៉ង់ នៅថ្ងៃទី ០៧ និងថ្ងៃទី ១១ ខែមិថុនានេះ។
មុននឹងការប្រកួតចូលមកដល់នារាត្រីនេះ គេហទំព័រ E-Arts សូមធ្វើការបង្ហាញនូវស្ថិតិ ៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរទៅកាន់ប្រិយមិត្តឱ្យបានទទួលជ្រាបដូចខាងក្រោមនេះ ៖
+ ៥ប្រកួតចុងក្រោយរបស់បារ៉ែន
ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ : លីបង់ ១-៣ បារ៉ែន (ប្រកួតមិត្តភាពអន្តរជាតិ)
ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ : អារ៉ាប់រួម ១-៣ បារ៉ែន (ប្រកួតមិត្តភាពអន្តរជាតិ)
ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ : ហ្សកដានី ២-១ បារ៉ែន (ប្រកួតមិត្តភាពអន្តរជាតិ)
ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ : អ៊ុយក្រែន ១-១ បារ៉ែន (ប្រកួតមិត្តភាពអន្តរជាតិ)
ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ : បារ៉ែន ២-១ ម៉ាឡេស៊ី (ប្រកួតមិត្តភាពអន្តរជាតិ)
+ ៥ប្រកួតចុងក្រោយរបស់កម្ពុជា
ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ : កម្ពុជា ០-១ បារ៉ែន (ប្រកួតជម្រុះ World Cup តំបន់អាស៊ី)
ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ : អ៉ីរ៉ង់ ១៤-០ កម្ពុជា (ប្រកួតជម្រុះ World Cup តំបន់អាស៊ី)
ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ : កម្ពុជា ០-៤ អ៉ីរ៉ាក់ (ប្រកួតជម្រុះ World Cup តំបន់អាស៊ី)
ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ : កម្ពុជា ១-១ ម៉ុងហ្គោលី (ប្រកួតមិត្តភាពអន្តរជាតិ)
ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ : អ៉ីរ៉ង់ ១៤-០ កម្ពុជា (ប្រកួតជម្រុះ World Cup តំបន់អាស៊ី)
សូមបញ្ជាក់ថា ការប្រកួតទាំងអស់របស់ក្រុមជម្រើសជាតិកម្ពុជា អ្នកគាំទ្រទាំងអស់អាចតាមដានទស្សនា និងលើកទឹកចិត្តពីចំងាយតាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន និង BTV ព្រមទាំងផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕