ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការងារកោតសរសើរលោកស្រី Pauline Tamesis ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានរម្លឹកពីពេលវេលាដែលបានធ្វើការជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិលោកស្រី Pauline Tamesis ដោយថាក្នុងអាណិតការងាររបស់លោកស្រីបានរួមចំណែកជួយដល់ក្រសួង និងអភិវឌ្ឍន៍ដល់វិស័យការងារកម្ពុជាគួរឱ្យកត់សម្គាល់។

ថ្លែងនៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងជំរាបលារបស់អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Pauline Tamesis ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើកិច្ចការងារជាមួយ UN អស់រយៈពេល ៤ឆ្នាំមកនេះនៅក្នុងអាណត្តិការងាររបស់លោកស្រីឃើញថា មានភាពបត់បែន និងទទួលបានជោគជ័យគួរជាទីមោទន។ លោកបានវាយតម្លៃខ្ពស់ ក្រោមកិច្ចសម្របសម្រួលរបស់លោកស្រី ទទួលបានផ្លែផ្កា និងវឌ្ឍនភាព។

លោកថា៖ «អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមនិងដៃគូអភិវឌ្ឍន៍នានាពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលជួយឱ្យកម្ពុជាអាចដោះស្រាយបាននូវបញ្ហាសំខាន់ៗជាច្រើនទៀតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ […] សមិទ្ធផលអស់ទាំងនេះហើយដែលលោកស្រីបានបន្សល់ទុកនៅកម្ពុជាសង្ឃឹមថាលោកស្រីនឹងទទួលបានជោគជ័យនៅក្នុងការងារថ្មីរបស់លោកស្រីបន្តទៀត»។

លោកស្រី Pauline Tamesis បានថ្លែងអំណរគុណដល់លោក អ៉ិត សំហេង ដោយលោកស្រីបញ្ជាក់ថា ការទទួលជោគជ័យទាំងនេះក៏ទទួលបានពីភាពដឹកនាំរបស់លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់ក្រសួង។ កន្លងមកនេះ អង្គការសហប្រជាជាតិប្រចាំកម្ពុជា អាចសម្រេចបានជោគជ័យដោយសារតែមានម្ចាស់ប្រទេសផ្តល់លទ្ធភាពយ៉ាងពេញលេញក្នុងការសហការភាពជាដៃគូដ៏ល្អជាមួយគ្នា។

លោកស្រីបញ្ជាក់បន្ថែមថា៖ «កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការកសាងមូលធនមនុស្សរបស់កម្ពុជាក្រោមការចាត់ចែង គ្រប់គ្រង ដឹកនាំ សម្របសម្រួលពីស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា»។

លោកស្រី អះអាងថា ទោះបីជាបេសកម្មរបស់លោកស្រីត្រូវបានបញ្ចប់ក៏ពិតមែន ប៉ុន្តែ UN មានកិច្ចការងារជាច្រើនទៀត ដែលត្រូវធ្វើនៅកម្ពុជា ដោយក្នុងនោះ UN កំពុងរៀបចំផែនការយុទ្ធសាស្ត្រ៥ឆ្នាំទៅមុខទៀតដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា។

លោកស្រីសុំការគាំទ្រពីលោករដ្ឋមន្ត្រី និងក្រសួងស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជាបន្ថែមទៀតលើការងារបន្តទៅពេលខាងមុខទៀត ខណៈរដ្ឋមន្ត្រីក្រសួងការងារសម្ដែងការស្វាគមន៍។

លោកស្រី Pauline Tamesis ត្រូវបានតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជានៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។ មុនពេលមកកម្ពុជា លោកស្រី Tamesis បានចំណាយពេលពីរឆ្នាំនៅប្រទេសថៃ ជាកន្លែងដែលលោកស្រីធ្វើការជាប្រធានការិយាល័យប្រចាំប្រទេសនៅមជ្ឈមណ្ឌលប្រចាំតំបន់របស់ UNDP Bangkok។

ក្នុងអំឡុងពេល៤ឆ្នាំដែលបំពេញបេសកកម្ម លោកស្រី Pauline Tamesis បានចូលរួមការងារសំខាន់ៗពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជារួមមាន ការងារសមរម្យ ការអភិវឌ្ឍជំនាញ TVET សម្រាប់យុវជន ការងារទេសន្តរប្រវេសន៍ វិស័យកាត់ដេរ និងផ្នែកសន្តិសុខសង្គម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក