ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា AmCham គាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តព្រៃវែង

ភ្នំពេញ៖ សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) ដឹកនាំដោយលោក Anthony Galliano បានប្រគល់ថវិកាជិត ១ម៉ឺនដុល្លារអាមេរិកដល់ អាជ្ញាធរមីនកម្ពុជា សម្រាប់ដំណើរការបោសសម្អាតមីននៅក្នុងខេត្តព្រៃវែង។

ក្នុងពិធីចុះហត្ថលេខានេះ ក៏មានការប្រគល់-ទទួលថវិកាសប្បុរធម៌ពីក្រុមប្រឹក្សាភិបាល AmCham ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរមីន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ រវាងអនុប្រធានទី១ អាជ្ញាធរមីនលោកទេសរដ្ឋមន្រ្តី លី ធុជ និងលោក Anthony Galliano ដែលជាជំហានមួយ នៃការចូលរួមគាំទ្រពីវិស័យឯកជន ដើម្បីនាំកម្ពុជាកាន់តែខិតជិតដល់គោលដៅក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាសម្រាប់ទឹកចិត្តសប្បុរស ប្តេជ្ញាចិត្ត និងក្តីមេត្តាចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីនគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា និងបានធ្វើឱ្យកាន់តែមានសុវត្ថិភាព ក៏ដូចជាការរំដោះផ្ទៃដីមានមីនឱ្យកាន់តែលឿនសម្រាប់ប្រជាជនក្នុងខេត្តព្រៃវែង។

លោកថា៖ «ថ្ងៃនេះពិតជាពេលវេលាប្រវត្តិសាស្ត្រ ព្រោះមិនដែលមានក្រុមហ៊ុនឯកជនណាមកកាន់អាជ្ញាធរមីន ហើយចូលរួមកិច្ចសហប្រតិបត្តិការ និងការគាំទ្រសម្រាប់វិស័យសកម្មភាពមីន»។

លោកមានជំនឿ និងសង្ឃឹមថាសភាពាណិជ្ជកម្មអាមេរិកនឹងបន្តចូលរួមបន្ថែមដល់ការងារបោសសម្អាតមីន រហូតដល់កម្ពុជាសម្រេចបាននូវគោលដៅចុងក្រោយ ដើម្បីផ្តល់សេរីភាពក្នុងការរស់រានមានជីវិតដល់អ្នកដែលកំពុងត្រូវបានគំរាមកំហែងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

តំណាងសភាពាណិជ្ជកម្មអាមេរិក លោក Anthony Galliano បានលើកឡើងថា AmCham មានសេចក្តីសប្បាយរីករាយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការចាប់ផ្តើមការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា តាមរយៈអាជ្ញាធរមីន នៅលើទឹកដីដែលមានក្រុមហ៊ុនឯកជនជាច្រើនក្នុងក្របខណ្ឌសភាពាណិជ្ជកម្មអាមេរិកនឹងកំពុងរកស៊ី និងដាក់ការវិនិយោគនៅទីនេះ។

ថវិការដែលបានប្រគល់នៅថ្ងៃនេះមានចំនួនសរុប ៩ ៨៥០ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តព្រៃវែង លើផ្ទៃដីមានមីនប្រមាណ ៣,៦ហិកតា ដោយប្រើប្រាស់កម្លាំងនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លំាងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដែលនឹងគ្រោងប្រកាសខេត្តព្រៃវែង ជាខេត្តអស់មីននាពេលខាងមុខនេះបន្ទាប់ពីទទួលការអនុញ្ញាតនិងអនុសាសន៍ណែនាំពីនាយករដ្ឋមន្រ្តី៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក