វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ឪពុកម្តាយរបស់សិស្សដែលបាត់ខ្លួនចំនួន ៤៣នាក់បានខឹងសម្បារចំពោះការស៊ើបអង្កេតរបស់កងកម្លាំងប្រដាប់អាវុធ

អន្តរជាតិ៖ ឪពុកម្តាយរបស់សិស្ស ៤៣នាក់នៅសាលា Ayotzinapa ប្រទេសម៉ិចសិចកូដែលបានបាត់ខ្លួនក្នុងឆ្នាំ២០១៤ បានសម្តែងការខកចិត្ត និងខឹងសម្បារកាលពីថ្ងៃអង្គារ ទី២៩ ខែមីនា បន្ទាប់ពីរបាយការណ៍ដែលបង្ហាញថាកងកម្លាំងប្រដាប់អាវុធ ដឹងថាគ្រូបង្រៀនសិស្សត្រូវបានចាប់ពង្រត់ដោយឧក្រិដ្ឋជនបន្ទាប់មកបានលាក់ភស្តុតាងដែលអាចជួយកំណត់ទីតាំងពួកគេ។

ភ័ស្តុតាងដែលទទួលបានដោយក្រុមអ្នកជំនាញឯករាជ្យ (GIEI) ដែលជាក្រុមឯករាជ្យដែលមានភារកិច្ចស៊ើបអង្កេតករណីដ៏ល្បីនេះ បានបង្ហាញនៅថ្ងៃច័ន្ទ ទី២៨ ខែមីនាថាមន្ត្រីកងទ័ពជើងទឹកនិងកងទ័ពបានរក្សាការសម្ងាត់ ចំពោះរឿងក្តីនិស្សិតមកពីមហាវិទ្យាល័យគ្រូបង្រៀនជនបទ Ayotzinapa។

GIEI បានឱ្យដឹងថា និស្សិតទាំងនោះស្ថិតនៅក្រោមការឃ្លាំមើល ដោយសារតែមហាវិទ្យាល័យរបស់ពួកគេដែលមានទំនាក់ទំនងខ្លាំងទៅនឹងចលនាសង្គមឆ្វេងនិយមនៅក្នុងប្រទេសម៉ិកស៊ិក ។

ឪពុករបស់សិស្សដែលបាត់ខ្លួនលោក Mario Gonzalez បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ិកស៊ិកថា៖ «យើងមិនខឹងបានដោយរបៀបណា! បើការស៊ើបអង្កេតមិនចេញមុខខ្វះព័ត៌មាន ពេលយើងឪពុកម្ដាយសុំព័ត៌មាននោះ។ តើយើងមិនខឹងយ៉ាងម៉េច? បើយើងមិនដឹងអ្វីពីកូនយើង?»។

សាច់ញាតិនិស្សិតក៏បានស្នើឱ្យរដ្ឋាភិបាលម៉ិកស៊ិកស៊ើបអង្កេតការជាប់ពាក់ព័ន្ធរបស់អតីតប្រធានាធិបតី Enrique Pena Nieto នៅក្នុងសំណុំរឿងនេះ។

ការចាប់ពង្រត់និស្សិតកើតឡើងកាលពីយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៤ នៅទីក្រុង Iguala ភាគនិរតីនៃទីក្រុង Iguala បានបង្កឱ្យមានការតវ៉ាទាំងជាតិ និងអន្តរជាតិ ហើយនៅតែជាឧប្បត្តិហេតុដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនៃការតស៊ូរបស់ម៉ិកស៊ិកជាមួយនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀន។

ឯកសារផ្លូវការដែលត្រូវបានពិនិត្យដោយ GIEI រួមមាន ការសន្ទនារវាងទាហាន និងថ្នាក់លើរបស់ពួកគេ ដែលរៀបរាប់លម្អិតអំពីការមកដល់របស់សិស្សនៅ Iguala ។

ពីទីក្រុង Iguala សិស្សទាំងនោះមានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងម៉ិកស៊ិកដើម្បីចូលរួមការតវ៉ាមួយ ប៉ុន្តែត្រូវបានចាប់ពង្រត់ដោយប៉ូលីសក្នុងតំបន់ពុករលួយហើយប្រគល់ទៅឱ្យក្រុមក្មេងទំនើងក្នុងតំបន់។

និស្សិតទាំងនោះត្រូវបានសម្លាប់រង្គាល ហើយសាកសពរបស់ពួកគេត្រូវបានដុតចោល នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលមុន។

កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសម៉ិកស៊ិកបានបដិសេធជាយូរមកហើយថាមិនមានព័ត៌មានអំពីឧក្រិដ្ឋកម្ម និងកន្លែងលាក់ខ្លួនរបស់និស្សិត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក