ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អវកាសយានិកអាមេរិកនិងរុស្ស៊ីនឹងជិះយានអវកាសរួមគ្នាមកផែនដីវិញទោះបីរុស្ស៊ីនិងអាមេរិកមើលមុខគ្នាមិនចំ

អន្តរជាតិ៖ អវកាសយានិកអាមេរិក និងអវកាសយានិករុស្ស៊ី២នាក់គ្រោងនឹងចាកចេញពីស្ថានីយអវកាសអន្តរជាតិ (ISS) លើយាន Soyuz ត្រឡប់មកផែនដីវិញនៅថ្ងៃពុធ ទី៣០ ខែមីនា បើទោះបីជាមានការប្រឆាំងគ្នារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីកាន់តែខ្លាំងឡើងចំពោះសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។

លោក Mark Vande Hei អាយុ ៥៥ឆ្នាំ ជាអវកាសយានិកអាមេរិក ដែលបាននៅក្នុងលំហរក្នុងរយៈពេល ៣៥៥ថ្ងៃ ជាកំណត់ត្រាយូរបំផុតរបស់អាវកាសយានិកអាមេរិក និងត្រូវត្រលប់មកផែនដីវិញជាមួយអវកាសយានិករុស្ស៊ី Anton Shkaplerov អាយុ ៥០ឆ្នាំ ដែលទើបនឹងបញ្ចប់ការដឹកនាំបញ្ជាស្ថានីយអវកាស និងអាវកាសយាននិករុស្ស៊ីម្នាក់ទៀតលោក Dubrov វ័យ ៤០ឆ្នាំ។

យាន Soyuz របស់រុស្សីនឹងដឹកអ្នកទាំង៣ ចេញពីស្ថានីយអវកាសនៅម៉ោង២ព្រឹក ហើយនឹងចុះចតនៅកណ្ដាលប្រទេសកាហ្សាក់ស្ថាន ៥ម៉ោងក្រោយមក។ តំបន់ចុះចតស្ថិតនៅចម្ងាយប្រហែល ៤០០គីឡូម៉ែត្រទៅភាគឦសាននៃកន្លែងបាញ់បង្ហោះយានអវកាសរបស់រុស្ស៊ីនៅឯ Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន។

ក្រោយការឈ្លានពានពីរុស្ស៊ីចូលអ៊ុយក្រែនកាលពីចុងខែមុនភាពតានតឹងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានកើតឡើងហើយក៏បានកើតឡើងជាថ្មីលើកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងលំហររវាងអតីតសត្រូវសង្គ្រាមត្រជាក់ទាំងពីរផងដែរ។ ប្រធានាធិបតីអាមេរិក Joe Biden បានបញ្ជាឱ្យមានការរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យាខ្ពស់ទៅរុស្ស៊ីដែលថាដើម្បីប្រឆាំងនឹងទីក្រុងម៉ូស្គូ និងធ្វើឱ្យខូចឧស្សាហកម្មអវកាសរបស់រុស្ស៊ីរួមទាំងកម្មវិធីអវកាសរបស់ខ្លួន។

អគ្គនាយកនៃទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក Dmitry Rogozin បានបញ្ចេញសារបង្ហោះតាម Twitter ជាបន្តបន្ទាប់ ថា ការដាក់ទណ្ឌកម្មរបស់អាមេរិកអាច បំផ្លាញការងារជាក្រុមរបស់ស្ថានីយអវកាស និងនាំឱ្យស្ថានីយអវកាសធ្លាក់ចេញពីគន្លងតារាវិថី។

សប្តាហ៍បន្ទាប់ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti របស់រុស្ស៊ីបានបង្ហោះវីដេអូលេងសើចមួយដែលបង្ហាញពីអវកាសយានិកគ្រវីលាទៅកាន់អវកាសយានិកអាមេរិកលោក Vande Hei មុនពេលម៉ូឌុល ISS របស់រុស្ស៊ីដកខ្លួនចេញពីស្ថានីយ៍អវកាស ហើយហោះទៅឆ្ងាយដោយគ្មានគាត់ ចំពោះការទះដៃរបស់មន្ត្រីរុស្ស៊ីក្នុងការគ្រប់គ្រងបេសកកម្ម ដោយបន្សល់ទុកអ្នកដែលនៅសល់។

ឃ្លីបនេះពិពណ៌នាដោយ RIA Novosti ថាជា1កំប្លែងលេងជាភាសារុស្សីដែលមានន័យថា «លាហើយ» ដោយអ្នកចំរៀងជនជាតិរុស្សី Lev Leshchenko ។

ក្នុងពេលជាមួយគ្នានោះ Rogozin បានប្រកាសថា រុស្ស៊ីនឹងឈប់ផ្គត់ផ្គង់ ឬផ្តល់សេវាម៉ាស៊ីនរ៉ុក្កែតផលិតដោយរុស្ស៊ី ដែលប្រើប្រាស់ដោយអ្នកផ្គត់ផ្គង់អវកាសអាមេរិកពីររូបរបស់ NASA ដោយស្នើឱ្យអវកាសយានិកអាមេរិកអាចប្រើ «ដំបងឈើឆ្កាង» ដើម្បីទៅដល់គន្លងតារាវិថី។

ដោយឡែក NASA បាននិយាយថា សមាជិកនាវិកនៅស្ថានីយអវកាសរបស់សហរដ្ឋអាមេរិក និងរុស្ស៊ីបានដឹងយ៉ាងច្បាស់អំពីព្រឹត្តិការណ៍នៅលើផែនដីប៉ុន្តែកំពុងធ្វើការរួមគ្នាប្រកបដោយវិជ្ជាជីវៈដោយគ្មានភាពតានតឹង៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក