ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជម្លោះការងារនៃក្រុមហ៊ុនណាហ្គាលើលដ៍នៅមិនទាន់ស្វែងរកដំណោះស្រាយឃើញ

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍នៅមិនទាន់មានដំណោះស្រាយជាមួយសហជីព និងតំណាងក្រុមកម្មករនិយោជិតនៅឡើយនោះទេ បើទោះបីការជួបគ្នាដោះស្រាយវិវាទបានកន្លងទៅ ៦លើករួចមកហើយ។

តាមសេចក្តីជូនដំណឹងស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថាក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជាលើកទី៦ហើយ។

សេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា ភាគីក្រុមហ៊ុនណាហ្គាវើលដ៍មិនទាន់មានការឯកភាពគ្នាជាមួយក្រុមកម្មករ និយោជិតនោះឡើយ។ ការមិនទាន់មានឯកភាពគ្នានេះ គឺដោយសារតែភាគីខាងក្រុមហ៊ុនណាហ្គាវើលដ៍នៅតែមិនបន្តបញ្ជាក់ជំហរថា ក្រុមហ៊ុនមិនអាចទទួលយកកម្មករនិយោជិត២០០នាក់ដែលត្រូវបានបញ្ឈប់ពីការងារនោះឡើយ ហើយក៏មិនពិចារណាក្នុងការដោះដូរតាមសំណើរបស់តំណាងកម្មករនិយោជិតនោះដែរ ដូចក្រុមហ៊ុនបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រួចមកហើយ។

ប៉ុន្តែក្រុមសហជីព និងតំណាងក្រុមកម្មករនិយោជិតនៅតែបន្តទាមទារឱ្យពិភាក្សាអំពីការទទួលយកកម្មករនិយោជិតចូលធ្វើការវិញ និងសង្ឃឹមថាភាគីកម្មករនិយោជិតនឹងទទួលបាននូវព័ត៌មានថ្មីពីក្រុមហ៊ុនលើសំណើទាមទារដែលជាសំណើដដែលនេះ។

សហជីព និងតំណាងក្រុមកម្មករនិយោជិតបានលើកយកពាក្យមួយឃ្លាដែលក្រុមហ៊ុនធ្លាប់បានប្រើគឺពាក្យ «បេះដូងមនុស្សធម៌» ចំពោះប្រជាជនខ្មែរ ហេតុអ្វីត្រឹមបុគ្គលិក ២០០នាក់ ដែលពួកគាត់ចង់បន្តការងារនៅក្នុងក្រុមហ៊ុន បែរជាមិនអាចទទួលយកពួកគាត់បាន។

ក្រុមកម្មករនិយោជិតបានបន្តថា៖ «ពួកយើងក៏ជាជនជាតិខ្មែរដែរ»។

ជាមួយគ្នានេះ សហជីពនិងតំណាងក្រុមកម្មករនិយោជិត ស្នើសុំទៅភាគីក្រុមហ៊ុនទទួលយកកម្មករនិយោជិតដែលបានបញ្ឈប់នេះ ចូលជាសមាជិកគ្រួសារក្រុមហ៊ុនណាហ្គាវើលដ៍ (Naga Family) ឡើងវិញ ពីព្រោះកម្មករនិយោជិតកំពុងតែមានវិបត្តិ ហើយជម្រើសទទួលយកនេះនឹងធ្វើឱ្យក្រុមហ៊ុនក្លាយជាក្រុមហ៊ុនគំរូ។

ទោះយ៉ាងណា ភាគីតំណាងក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តស្នើសុំឱ្យតំណាងកម្មករនិយោជិតពិភាក្សាលើចំណុចវិវាទចំនួន ៣ផ្សេងទៀត ដែលអាចផ្តល់ប្រយោជន៍សម្រាប់កម្មករនិយោជិតភាគច្រើន។

ក្រុមហ៊ុនបញ្ជាក់ថា៖ «គួរតែពិភាក្សាលើបញ្ហាដែលនៅសេសសល់ទាំងនោះព្រោះថា ទោះបីជាដោះស្រាយនៅទីណា ឬទៅស្ថាប័នតុលាការក៏ដោយ បញ្ហាទាំងអស់នៅក្នុងវិវាទ ក៏មុខតែនឹងលើកឡើងមកពិភាក្សាដដែល។ ក្រុមហ៊ុនយល់ឃើញថា ស្ថាប័នពាក់ព័ន្ធបានចំណាយពេលវេលា ច្រើនក្នុងការជួយដោះស្រាយករណីនេះ ដូច្នេះភាគីវិវាទគួរតែប្រើប្រាស់ពេលវេលានេះឱ្យមានតម្លៃ»។

បន្ទាប់ការជជែកដោះស្រាយនៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយ ក្រសួងការងារកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការធ្វើសម្បទានគ្នាទៅវិញទៅមកដែលអាច ឈានទៅបញ្ចប់វិវាទនេះ។

ក្រសួងការងារស្នើសុំឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ ហើយប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក