ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថាន សហការជាមួយ UN លើកកម្ពស់ជីវភាពប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គការ FAO បានពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ ការស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ទិន ពន្លក បានទទួលជួបប្រធានអង្គការកសិកម្ម និងស្បៀងសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជាលោកស្រី Rebekah Bell កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដើម្បីពិនិត្យនិងពិភាក្សាលើកគម្រោងស្នើសុំជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយ អង្គការ FAO សម្រាប់រៀបចំយុទ្ធសាស្រ្តលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ និងការស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី។

គម្រោងនេះ រៀបចំឡើងដើម្បីគាំទ្រនិរន្តរភាពសេដ្ឋកិច្ចរបស់ប្រជាសហគន៍ និងជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។

លោកបានបញ្ជាក់ថា ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ការស្តារប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ គឺស្របទៅនឹងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន។

លោកថា៖ «យុទ្ធសាស្ត្រទាំងអស់នេះគឺមានដូចជាការធ្វើសួនបន្លែតាមលំនៅដ្ឋាន ការចិញ្ចឹមសត្វ កសិកម្មអភិរក្ស ពិពិធកម្មកសិកម្មជាដើម ដោយបន្ថែមទៅនឹងគម្រោង REDD+ ទេសចរណ៍ធម្មជាតិ និងអនុផលព្រៃឈើ»។

ជាមួយគ្នានេះ លោកស្រី Rebekah Bell បានលើកឡើងថាអង្គការ FAO កំពុងស្វែងរកធនធានដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ រួមទាំងការបង្កើតហិរញ្ញប្បទានបៃតងសម្រាប់គាំទ្រការវិនិយោគឯកជន ដោយផ្តោតជាបឋមលើដំណាំស្រូវ ដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការស្តារធនធានព្រៃឈើ ដោយចាប់ផ្តើមពីធនធានរបស់អង្គការ FAO និងប្រភពផ្សេងៗទៀត ដូចជា មូលនិធិអាកាសធាតុបៃតង (GCF) និងមូលនិធិបរិស្ថានសាកល (GEF)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក