ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីធ្វើដំណើរទៅប្រទេសចិន ១ខែក្រោយរុស្ស៊ីលុកលុយអ៊ុយក្រែន

ប៉េកាំង៖ ស្ថានទូតរុស្ស៊ីនៅទីក្រុងប៉េកាំងបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានទៅដល់ប្រទេសចិនហើយនៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ។

យោងតាមបណ្ដាញសង្គម Weibo របស់ខ្លួនស្ថានទូតរុស្ស៊ីប្រចាំប្រទេសចិនបានឱ្យដឹងថាយន្តហោះដឹកលោក Lavrov បានចុះចតនៅទីក្រុង Huangshan ភាគខាងកើតប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់ដែលរៀបចំដោយប្រទេសចិន ដើម្បីពិភាក្សាអំពីវិធីជួយអាហ្វហ្គានីស្ថាន ដោយមានអ្នកការទូតមកពីសហរដ្ឋអាមេរិកនិងប្រទេសជិតខាងដែលដឹកនាំដោយតាលីបង់ក៏ត្រូវបានគេរំពឹងថានឹងចូលរួមផងដែរ។

ទីក្រុងប៉េកាំងបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នឹងជួបប្រជុំរួមគ្នាជាមួយតំណាងនៅក្នុងកិច្ចប្រជុំ ប៉ុន្តែវាមិនច្បាស់ទេថាតើលោកនឹងជួបមួយទល់មួយជាមួយលោក Lavrov ដែរឬទេ?

ទោះជាយ៉ាងណាគេយល់ថាការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនទំនងជាបញ្ហាធំជាងអាហ្វានីស្ថាន។

មិនដូចប្រទេសលោកខាងលិចជាច្រើនទេ ប្រទេសចិនបានបដិសេធមិនថ្កោលទោសការលុកលុយ ហើយបានដើរជាមួយប្រទេសជាច្រើនទៀតក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក