ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាមិនយល់ទាស់លើសំណើររបស់សហរដ្ឋអាមេរិកសម្រាប់ការធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹក រាម

អង្គភាពសារព័ត៌មាន អ៉ីអាដខេមបូឌា អាចបញ្ជាក់ថា ការស្នើសុំពីសហរដ្ឋអាមេរិកដើម្បីអនុញ្ញាតឱ្យអនុព័ន្ធយោធារបស់ខ្លួនម្នាក់ទៅទស្សនាមូលដ្ឋានកងទ័ពជើងទឹករាមនៅជិតក្រុងព្រះសីហនុត្រូវបានអនុញាតិដោយរាជរដ្ឋាភិបាលកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានប្រាប់មកអង្គភាពសារព័ត៌មាន អ៉ីអាដខេមបូឌា ថាលោកបានទទួលដំណឹងថារាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនេះ ប៉ុន្តែសម្រាប់កាលបរិច្ឆេទនៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ។

ការស្នើសុំនេះត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman ក្នុងអំឡុងកិច្ចប្រជុំរយៈពេលពីរម៉ោងរបស់លោកស្រីជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារ។

ទីក្រុងវ៉ាស៊ីនតោនទំនងយល់ឃើញថាកម្ពុជាថាបានអនុញ្ញាតឱ្យចិនអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹកចិននៅកំពង់ផែនៅកម្ពុជា ប៉ុន្តែក្រសួងការពារជាតិបាននិយាយម្តងហើយម្តងទៀតថាករណីនោះមិនមែនដូច្នោះទេ។ មានការរាយការណ៍ដែលនិយាយថាប្រទេសកម្ពុជាងាកទៅរកប្រទេសចិនដើម្បីទទួលជំនួយមូលនិធិដល់ការអភិវឌ្ឍមូលដ្ឋានឡើងវិញ ប៉ុន្តែមូលដ្ឋានដែលបានអភិវឌ្ឍក្រោមជំនួយរបស់រដ្ឋាភិបាលចិនសម្រាប់កម្ពុជានោះ គឺអាចប្រើប្រាស់បានសម្រាប់អ្នកដែលមានបំណងប្រើប្រាស់។ មូលដ្ឋាននិងកំពង់ផែរាមនៅតែជាកម្មសិទ្ធិក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ។

កាលពីឆ្នាំមុនសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថាប្រទេសណាក៏ដោយនៅលើពិភពលោកនឹងត្រូវបានស្វាគមន៍ក្នុងការប្រើប្រាស់មូលដ្ឋាននោះ រួមទាំងសហរដ្ឋអាមេរិក បារាំង កាណាដា ឥណ្ឌាអង់គ្លេស ជប៉ុន និងអូស្ត្រាលីដើម្បីចូលរួមសមយុទ្ធរួមគ្នា ជាមួយកងទ័ពជើងទឹកកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបន្ថែមទៀតថា កម្ពុជាស្វាគមន៍រាល់ជំនួយពីគ្រប់ប្រទេសទាំងអស់ដើម្បីសាងសង់ទីស្នាក់ការមូលដ្ឋាននិងអភិវឌ្ឍកំពង់ផែនេះ។

ការរៀបចំដំណើរទស្សនកិច្ចនាពេលខាងមុនទៅកាន់កំពង់ផែរាម មិនមែនជាលើកដំបូងនៃការចូលរួមដោយតំណាងសហរដ្ឋអាមេរិកនោះទេ។ កាលពីខែមករាឆ្នាំមុន លោកវរសេនីយឯក Marcus Ferrara អនុរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកធ្លាប់បានចូលជួបសម្តែងការគួរសមចំពោះឧត្តមសេនីយ៍ឯក អ៊ុក សីហា អគ្គមេបញ្ជាការរងនៃកងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

 គេនៅមិនទាន់ដឹងថាតើដំណើរទស្សនកិច្ចចុងក្រោយនេះនឹងត្រូវធ្វើឡើងនៅពេលណានោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក