ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វ៉ាក់សាំងកូវីដ-១៩ ដែលជាការសន្យារបស់ប្រធានាធិបតីចិន ជាង៣លានដូសទៀតបានដឹកមកដល់ប្រទេសកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំនួយរបស់រដ្ឋាភិបាលចិនដែលជាការសន្យារបស់ប្រធានាធិបតីចិន ប្រមាណ ៣,៥លានដូសទៀតត្រូវបានដឹកមកដល់ប្រទេសកម្ពុជា។

ក្នុងពេលអញ្ជើញមកទទួលវ៉ាក់សាំងជំនួយជាថ្មីរបស់ចិននាព្រឹកថ្ងៃទី៣០ ខែមីនា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថាវ៉ាក់សាំងជំនួយរបស់ចិនដែលបានដឹកមកដល់នេះនឹងយកទៅបម្រើដល់ដំណើរការចាក់ដូសជំរុញ។ លោកស្រីបានឱ្យដឹងដែរថា នៅសល់ប្រមាណជាង ១០លានដូសទៀតដែលចិននឹងបន្តបញ្ជូនមកដល់កម្ពុជាបន្ថែម ពេលណាដែលកម្ពុជាត្រូវការនិងស្របតាមផែនការចាក់វ៉ាក់សាំងរបស់ភាគីកម្ពុជា។

ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា លោក វូ គួគ័ន បានឱ្យដឹងថាប្រទេសចិនបានប្ដេជ្ញាក្នុងការជួយកម្ពុជាឱ្យរួចផុតពីការគំរាមកំហែងនៃជំងឺកូវីដ-១៩ បន្តទៀត។ លោកបញ្ជាក់ថា នៅថ្ងៃខាងមុខចិននឹងបញ្ជូនមកជាបន្តបន្ទាប់នូវវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាបន្ថែម។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្នុងជំនួបទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន តាមទូរស័ព្ទប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថាប្រទេសចិននឹងផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន ២០លានដូសបន្ថែមទៀតដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ កម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនពលរដ្ឋបានប្រមាណ ៩២,៥៩% នៃពលរដ្ឋសរុបជាង ១៦លាននាក់។ វ៉ាក់សាំងដែលប្រើប្រាស់នៅកម្ពុជាមាន Sinopharm AstraZeneca Sinovac Janssen Mondena និង Pfizer៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក