ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេសជួបជាមួយតំណាងទូតទាំងអស់នៅកម្ពុជាប្រាប់ពីដំណើរទស្សនកិច្ចលើកដំបូងទៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញអង្គទូត និងស្ថានតំណាងបរទេសប្រចាំកម្ពុជា ផ្ដល់ព័ត៌មានស្ដីពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅប្រទេសមីយ៉ាន់ម៉ាក្នុងនាមជា «ប្រេសិតពិសេសរបស់ប្រធានអាស៊ាន» ។

លោកបានបញ្ជាក់នៅលើហ្វេសបុកផេករបស់លោកនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះថា ការផ្ដល់ព័ត៌មាននោះគឺដូចគ្នាទៅនឹងសន្និសីទសារព័ត៌មានកាលពីសប្ដាហ៍មុនពេលដែលលោកត្រឡប់ពីមីយ៉ាន់ម៉ាមកកម្ពុជា៖ «នារសៀលថ្ងៃនេះ ខ្ញុំបានផ្តល់ព័ត៌មានជូនដល់បណ្តាអង្គទូត និងស្ថានតំណាងបរទេសប្រចាំនៅកម្ពុជា ស្តីពីដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំទៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន»។

លោកក៏បានឱ្យដឹងផងដែរថា ពេលនេះលោកកំពុងរង់ចាំដំណើរទស្សនកិច្ចនាពេលខាងមុខ ឬតំណាងរបស់ការិយាល័យប្រេសិតពិសេស ក្នុងស្មារតីជំរុញវឌ្ឍនភាពនៃការងារនៅមីយ៉ាន់ម៉ា។

ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីត្រលប់មកកម្ពុជាវិញលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា «ទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកនេះ ជាទស្សនកិច្ចស្វែងយល់ ពីសភាពការបច្ចុប្បន្ន និងស្វែងយល់អំពីជំហររបស់ភាគីពាក់ព័ន្ធនានា ហើយស្តាប់សំណូមពររបស់ពួកគាត់»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក