ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតបញ្ជូនជំនួយដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ១០៧គ្រួសារ នៅមជ្ឈមណ្ឌលអតីតយុទ្ធជនដី២២២ នៅភូមិតេជោសន្តិភាព តំបន់ការ៉េ២ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយពីនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងប្រធានកាកបាទក្រហមកម្ពុជាសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

អំណោយទាំងនេះត្រូវបានដឹកយកទៅចែកជូនពលរដ្ឋរងគ្រោះដោយអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី និងក្រុមការងារនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។

អំណោយត្រូវចែកជូនពលរដ្ឋថ្ងៃរងគ្រោះទាំង ១០៧គ្រួសាររួមមាន ក្នុងមួយគ្រួសារទទួលបានអង្ករ ១ការ៉ុង ស្មើ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ៣ដប ជែលលាងដៃពីរដប ឃីត ១កញ្ចប់ (មានមុង ១ ភួយ ១ ក្រម៉ា ១ អាវយឺត ២) រួមនឹងថវិកាមួយចំនួន។

ថ្លែងក្នុងពេលចែកអំណោយនោះលោក អ៊ុ រាត្រី ក៏បានថ្លែងនូវការចូលរួមសោកស្តាយចំពោះបាតុភូតធម្មជាតិ ដែលបង្កគ្រោះថ្នាក់ ក៏ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ។ លោកក៏បានណែនាំដល់ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ផងដែរ។

លោកថា៖ «បើក្នុងករណីអាកាសមានការប្រែប្រួល រកកលចង់ភ្លៀង សូមបងប្អូនពលរដ្ឋទៅរកកន្លែងមានសុវត្ថិភាព ចៀសវាងជ្រកក្រោមដើមឈើ ឬខ្សែភ្លើងជាដាច់ខាត»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក