ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខឹងឪពុកជេរពេកយកកាំបិតកាប់ជញ្ជាំងផ្ទះនិងដុតសម្ភារក្នុងផ្ទះឆេះអស់ជាច្រើន

បាត់ដំបង៖ បុរសម្នាក់ព្រោះតែខឹងឪពុកជេរបន្ទោសពេកបានយកកាំបិតកាប់ជញ្ជាំងផ្ទះនិងដុតសម្ភារក្នុងផ្ទះឆេះផ្អើលដល់អ្នកជិតខាង។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៨និង០០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅចំណុចក្រុមទី៨ ភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឱ្យឆេះផ្ទះ ១ខ្នង ទំហំ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើផ្ទាល់ដី ជញ្ជាំងស័ង្កសី និងដំបូលប្រក់ស័ង្កសី (ខូចខាត២០%)។

សម្ភារខូតខាតក្រៅពីផ្ទះក្នុងនោះមាន ឧបករណ៍បំពងសម្លេង ១ឈុត គ្រែ ១ សរុបទឹកប្រាក់អស់ប្រហែល ១លានរៀលតែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលផ្តើមអោយឆេះឡើងនេះគឺបណ្តាលមកពីឈ្មោះ ទី រស់ ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវជាកូនបង្កើតជនរងគ្រោះ បានខឹងឪពុកជេរពេកក៍យកកាំបិតកាប់ជញ្ជាំងផ្ទះ និងដុតសម្ភារក្នុងផ្ទះតែម្តង។ ភ្លាមៗនោះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿងដើម្បីជួយអន្តរាគមន៍ពន្លត់ប៉ុន្តែមិនបានប្រើប្រាស់ទឹកទេដោយសារកើតហេតុភ្លាមអ្នកជិតខាងបានយកទឹកទុយោជួយបាញ់ពន្លត់ទាន់ពេលវេលា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក