អន្តរជាតិ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitri Peskov បានថ្លែង នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា រុស្ស៊ីនឹងងាកទៅរកអាវុធនុយក្លេអ៊ែរតែក្នុងករណីមាន «ការគំរាមកំហែងដល់រដ្ឋរុស្ស៊ី» ហើយមិនមែនដោយសារជម្លោះបច្ចុប្បន្នជាមួយអ៊ុយក្រែននោះទេ។
លោក Peskov បាននិយាយថា៖ «លទ្ធផលណាមួយនៃប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែន មិនមែនជាហេតុផលសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្សីនោះទេ។ យើងមានគោលគំនិតសន្តិសុខដែលបញ្ជាក់យ៉ាងច្បាស់ថា លុះត្រាតែមានការគំរាមកំហែងដល់រដ្ឋរបស់យើង ហើយយើងអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរពិតប្រាកដ»។
គួរបញ្ជាក់ដែរថា មន្ត្រីរុស្ស៊ីបានថ្លែងបែបនេះបន្ទាប់ពីមានការលើកឡើងជាបន្តបន្ទាប់ថា រុស្ស៊ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរនៅក្នុងសង្រ្គាមជាមួយនឹងអ៊ុយក្រែននោះ៕