ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជំនួយកាកបាទក្រហមចំនួន ៦០តោនបានមកដល់ទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន

អ៊ុយក្រែន៖ ជំនួយមនុស្សធម៌ប្រមាណ ៦០តោនត្រូវបានបញ្ជូនទៅកាន់ទីក្រុង Kharkov ប្រទេសអ៊ុយក្រែនដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ក្រោយមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ កាកបាទក្រហមបាននិយាយថា ខ្លួនបាននាំយកជំនួយដល់ទីក្រុងភាគខាងកើតកាលពីថ្ងៃទី២៦ ខែមីនា ដែលរួមមានអាហារ ទឹក និងរបស់របរអនាម័យសំខាន់ៗមួយចំនួន។

ជំនួយនេះនឹងត្រូវចែកចាយដោយកាកបាទក្រហមអ៊ុយក្រែនដល់ជនស៊ីវិល រួមទាំងអ្នកដែលកំពុងស្នាក់នៅក្នុងរថភ្លើងក្រោមដីក្នុងទីក្រុងផងដែរ។

លោក Maxime Zabaloueff មកពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបាននិយាយថា៖ «ថ្ងៃនេះយើងនៅទីក្រុង Kharkiv ដែលជាកន្លែងដែលយើងបានចែកចាយអាហារ ៦០តោន និងរបស់របរសម្រាប់ប្រជាជនដែលបានទទួលរងពីផលវិបាកដ៏នៅក្នុងទីក្រុងនេះ។ ជំនួយមនុស្សធម៌នេះនឹងត្រូវបានចែកចាយដោយសមាគមកាកបាទក្រហមអ៊ុយក្រែន ដោយជំនួយនេះត្រូវបានគេដាក់នៅក្នុងឃ្លាំង សម្រាប់ការបែងចែកបន្ថែមទៀតដល់ប្រជាជនដែលត្រូវការជំនួយ»។

លោកសង្ឃឹមថានឹងបន្តចែកជំនួយនេះតាមរយៈពួកគេសម្រាប់ជាប្រយោជន៍ដល់ជនស៊ីវិលដែលត្រូវការជំនួយពីគ្រប់បែបយ៉ាងហើយ «កាកបាទក្រហមនៅទីនោះដើម្បីគាំទ្រពួកគេ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក