ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ៊ុយក្រែនកំណត់គោលដៅ «ឈប់បាញ់» សម្រាប់កិច្ចពិភាក្សាថ្មីជាមួយរុស្ស៊ី

អន្តរជាតិ៖ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងពាសពេញប្រទេសអ៊ុយក្រែននៅមុនថ្ងៃរះនៅថ្ងៃអង្គារ ខណៈដែលអ្នកចរចាអ៊ុយក្រែន និងរុស្ស៊ី បានរៀបចំជួបប្រជុំគ្នានៅប្រទេសទួរគីសម្រាប់កិច្ចពិភាក្សាទល់មុខគ្នា ដោយទីក្រុង Kyiv ស្វែងរកបទឈប់បាញ់។

អ៊ុយក្រែន និងសហរដ្ឋអាមេរិកមានក្តីសង្ឃឹមតិចតួចនៃការទម្លាយភាពទាល់ច្រកនៅក្នុងកិច្ចប្រជុំ ដែលជាកិច្ចចរចាផ្ទាល់លើកដំបូងរវាងភាគីទាំងពីរក្នុងរយៈពេលជាងពីរសប្តាហ៍ បើទោះបីជាការឈ្លានពានរបស់រុស្ស៊ីហាក់ដូចជាបានជាប់គាំងលើផ្នែកជាច្រើនក៏ដោយ។

ជាងមួយខែចូលទៅក្នុងសង្រ្គាម ការវាយប្រហារដ៏ធំបំផុតលើប្រទេសអឺរ៉ុបមួយចាប់តាំងពីសង្គ្រាមលោកលើកទី ២ មនុស្សជាង ៣ លាននាក់បានភៀសខ្លួនទៅក្រៅប្រទេស រាប់ពាន់នាក់ត្រូវបានសម្លាប់ និងរងរបួស ហើយសេដ្ឋកិច្ចរបស់រុស្ស៊ីត្រូវបានធ្លាក់ចុះដោយទណ្ឌកម្ម។

នៅក្នុងទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូងដែលត្រូវបានឡោមព័ទ្ធ មនុស្សជិត ៥ពាន់នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារប្រហែល ២១០នាក់ នេះបើយោងតាមតួលេខពីអភិបាលក្រុង។

អ្នកនៅរស់រានមានជីវិតបានប្រាប់រឿងដ៏ឈឺចាប់ ដែលមនុស្សស្លាប់ដោយសារការខ្វះខាតការព្យាបាល សាកសពត្រូវបានគេកប់នៅកន្លែងណាក៏ដោយអាចរកឃើញ និងស្ត្រីសម្រាលកូននៅក្នុងបន្ទប់ក្រោមដី។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការសម្របសម្រួលបញ្ចប់សង្រ្គាមនោះទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា កិច្ចពិភាក្សារហូតមកដល់ពេលនេះ មិនទាន់ទទួលបានលទ្ធផលជាដុំកំភួននៅឡើយទេ ។

មន្ត្រីអ៊ុយក្រែនពីរនាក់បាននិយាយថា នៅទីក្រុងអ៊ុយក្រែនដែលត្រូវបានឡោមព័ទ្ធដែលមានលក្ខខណ្ឌអស់សង្ឃឹម ការគំរាមកំហែងនៃការវាយប្រហាររបស់រុស្ស៊ីបានបិទផ្លូវចេញសម្រាប់ជនស៊ីវិល។

នៅក្នុងទីក្រុង Mariupol អភិបាលក្រុងបាននិយាយថា មនុស្សប្រហែល ១៦ម៉ឺននាក់ត្រូវបានជាប់គាំងនៅក្នុងទីក្រុងនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក