សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

មហាសេដ្ឋីរុស្ស៊ី Abramovich ជាអ្នកចរចាសន្តិភាពជាមួយអ៊ុយក្រែនរងការសង្ស័យថា «ត្រូវបានគេបំពុល»

អន្តរជាតិ៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទ ទី២៨ ខែមីនា ថាមហាសេដ្ឋីរុស្ស៊ី Roman Abramovich និងជាអ្នកចរចាសន្តិភាពអ៊ុយក្រែនបានសង្ស័យថារងការបំពុល កាលពីដើមខែនេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំនៅទីក្រុង Kyiv។

របាយការណ៍ WSJ បាននិយាយថា លោក Abramovich ដែលបានទទួលយកសំណើរបស់អ៊ុយក្រែន ដើម្បីជួយចរចាបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយយ៉ាងហោចណាស់សមាជិកជាន់ខ្ពស់ពីរនាក់នៃក្រុមអ៊ុយក្រែនត្រូវបានរងការបំពុលដូចគ្នា។

របាយការណ៍របស់ WSJ បានបន្ថែមថា រោគសញ្ញារបស់ពួកគេរួមមាន ភ្នែកក្រហម ពិបាកក្នុងខ្លួន និងឈឺចាប់ និងការរបកស្បែកនៅលើមុខ និងដៃរបស់ពួកគេ។

លោក Abramovich និងអ្នកចរចាអ៊ុយក្រែន រួមទាំងសមាជិកសភា Crimean Tatar លោក Rustem Umerov បានប្រសើរឡើងហើយ មិនស្ថិតក្នុងគ្រោះថ្នាក់ទៀតនោះទេ។

វិមានក្រឹមឡាំងបាននិយាយថា លោក Abramovich បានដើរតួនាទីដំបូងក្នុងកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែដំណើរការឥឡូវនេះស្ថិតនៅក្នុងដៃក្រុមចរចារបស់ភាគីទាំងពីរ។

កងកម្លាំងរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជា "ប្រតិបត្តិការយោធាពិសេស" ដោយគិតមកដល់ពេលនេះមានរយៈពេលជាងមួយខែហើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក