ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូនដំរីញីមួយក្បាលបានចាប់កំណើតដោយមានមេជាដំរីស្រុកនិងបាជាដំរីព្រៃ

ខេត្តមណ្ឌលគិរី៖ ដំរីស្រុកញីមួយក្បាលដែលត្រូវបានដំរីព្រៃឈ្មោលចេញមកគៀងចូលទៅព្រៃកាលពី២ឆ្នាំមុន បានផ្ដល់កំណើតឲ្យកូនមួយក្បាល ខណៈកូនដំរីនេះកំពុងស្ថិតនៅក្នុងការមើលថែពីសំណាក់ជនជាតិដើមភាគតិចព្នងនៅក្នុងខេត្តមណ្ឌលគិរី។

នេះបើតាមការប្រកាសឲ្យដឹងដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះ។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភក៌ បានអោយដឹងថា កូនដំរីមួយក្បាលនេះមានឈ្មោះថា ជីពេជ្រ គឺជាកូនដំរីព្រៃញីដែលមានបាជាដំរីព្រៃឈ្មោល និងមេជាដំរីស្រុកញីឈ្មោះ ជីប៉ាល់។

កូនដំរី ជីពេជ្រ កើតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីអាជ្ញាធរខេត្ត ក៏ដូចជាក្រុមការងារអភិរក្ស មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងជនជាតិដើមភាគតិចព្នងនៅភូមិពូត្រុំរង់ចាំអស់រយ:ពេល ២៣ខែ ៣ថ្ងៃ។

តាមទំលាមទំលាប់ប្រពៃណីរបស់ជនជាតិដើមភាគតិចព្នងក្នុងខេត្តមណ្ឌលគិរី នៅពេលដំរីស្រុកមានកូនគេត្រូវតែសែនព្រេនដោយកាប់ក្របី គោ ជ្រូក មាន់ទា ដើម្បីសុំសេចក្តីសុខ។

គួររំលឹកថា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ មានសត្វដំរីព្រៃស្ដមួយក្បាល តាមបណ្ដើរនិងកៀងសត្វដំរីស្រុកញីចំនួន ៣ក្បាល នៅចំណុចព្រៃខាងក្រោយផ្ទះរបស់អ្នកភូមិពូត្រុំ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ដំរីព្រៃឈ្មោលនោះ បានកៀងយកដំរីញីឈ្មោះ ជីប៉ាល់ ទៅក្នុងព្រៃអស់រយៈពេលជាច្រើនសប្ដាហ៍ ហើយដំរីស្រុកញីក៏ចាប់ផ្ដើមមានផ្ទៃពោះ។ ក្នុងពេលនោះមានហ្មដំរី និងមនុស្សសរុប ៥នាក់បានរត់ឡើងលើដើមឈើដើម្បីគេចពីការតាមឈ្មុសរបស់ដំរីព្រៃ១ក្បាលនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក