ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

អគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំងចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជាគំរូមួយ

ភ្នំពេញ៖ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF ) លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានជម្រាបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាគោលបំណងដែលលោកស្រីដឹកនាំក្រុមអ្នកវិនិយោគពីប្រទេសនិយាយភាសាបារាំងចំនួន ២៤ប្រទេសមកកម្ពុជានៅពេលនេះគឺដើម្បីធ្វើទស្សនកិច្ចស្វែងយល់ និងស្វែងរកការវិនិយោគជាមួយអ្នកវិនិយោគកម្ពុជា។ លោកស្រីថា កម្ពុជាគឺជាប្រទេសគំរូមួយនៅក្នុងចំណោមប្រទេសនិយាយភាសាបារាំងទាំងអស់។

ក្នុងជំនួបជាមួយសម្ដេចតេជោនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាប៉ុន្មានថ្ងៃមកនេះក្រុមអ្នកវិនិយោគនៃក្រុមប្រទេសនិយាយភាសាបារាំងមួយចំនួនបានចុះអនុស្សារណៈយោគយល់ជាមួយអ្នកវិនិយោគកម្ពុជា ខណៈបានវាយតម្លៃខ្កពស់ពីស្ថានភាពសេដ្ឋកិច្ចនិងការវិនោយោគផងដែរ។

ជំនួយការនាយករដ្ឋមន្ត្រីគឺលោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «លោកជំទាវបានជម្រាបសម្ដេចតេជោថា គោលបំណងរបស់លោកជំទាវ និងគណៈប្រតិភូមកកម្ពុជានាពេលនេះគឺចង់បានកិច្ចសហប្រតិបត្តិការណ៍លើវិស័យវិនិយោគពាណិជ្ជកម្មដែលមានការរីកធំធាត់និងនិរន្តតទៅ។ ហើយដំណើរទស្សនកិច្ចរបស់លោកជំទាវនាពេលនេះគឺជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត»។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសំដែងការអបអរចំពោះការស្វែងរកបាននូវកិច្ចសហប្រតិបត្តិការរវាងក្រុមអ្នកវិនិយោគពីប្រទេសនិយាយភាសាបារាំងមកកម្ពុជា និងថា «សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

លោក អ៊ាង សុផល្លែត បានដកស្រងប្រសាសន៍របស់សម្ដេចតេជោថា៖ «ប្រទេសយើង និងតំបន់យើងមានសក្ដានុពលគ្រាន់តែយើងមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ។ យើងគប្បីរួមគ្នាបង្កឱកាសដើម្បីចាប់យកសក្ដានុពលទាំងឡាយណាដែលយើងមាន នេះមិនត្រឹមតែពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការណ៍ក្នុងតំបន់ និងប្រទេសទាំងពីរទេ គឺសម្រាប់ជាទំនាក់ទំនងជានយោបាយរវាងប្រទេសយើងទាំងពីរផងព្រោះថាទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នឹងនាំទៅដល់ភាពជិតស្និតផ្នែកនយោបាយ»។

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ត្រូវបានបង្កើតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយអតីតប្រធានាធិបតីប្រទេសសេនេហ្គាល់ លោក Léopold Sédar Senghor ប្រធានាធិបតីទុយនេស៊ី លោក Habib Bourguiba ប្រធានាធិបតីនីហ្សេរីយ៉ា លោក Hamani Diori និងសម្ដេចព្រះ នរោត្តម សីហនុ នៃកម្ពុជា។

ហ្វ្រង់កូហ្វូនី បានលើកកម្ពស់ភាសាបារាំង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការអប់រំ សេដ្ឋកិច្ច និងវប្បធម៌ ក្នុងចំណោមប្រទេសសមាជិកចំនួន ៨៨ ក្នុងនោះក៏មានកម្ពុជាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក