ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វ៉ាក់សាំងកូវីដ-១៩ ដែលជាការសន្យារបស់ប្រធានាធិបតីចិន ៥លានដូសត្រូវបានបញ្ជូនមកដល់កម្ពុជា

ភ្នំពេញ៖ វ៉ាក់សាំងកូវីដ-១៩ ចំនួន ៥លានដូសដែលជាជំនួយពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។ វ៉ាក់សាំងនេះជាការសន្យារបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចំពោះសម្ដេចតេជោកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

យន្តហោះដឹកវ៉ាក់សាំងបានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិចិនតុង នៅម៉ោងប្រមាណ ៩និង២០នាទីព្រឹក។ វ៉ាក់សាំងដែលដឹកមកនេះជាប្រភេទស៊ីណូវ៉ាក់។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានថ្លែងថាប្រទេសចិនជាប្រទេសនាំមុខមួយដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា។ លោកស្រីថាតាមរយៈជំនួយវ៉ាក់សាំងទាំងនេះកម្ពុជាបានក្លាយជាប្រទេសមួយដែលនាំមុខគេក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ។

ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា លោក វូ គួគ័ន បានឱ្យដឹងថាប្រទេសចិនបានប្ដេជ្ញាក្នុងការជួយកម្ពុជាឱ្យរួចផុតពីការគំរាមកំហែងនៃជំងឺកូវីដ-១៩ បន្តទៀត។ លោកបញ្ជាក់ថា នៅថ្ងៃខាងមុខចិននឹងបញ្ជូនមកជាបន្តបន្ទាប់នូវវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាបន្ថែម។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្នុងជំនួបទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន តាមទូរស័ព្ទប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថាប្រទេសចិននឹងផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន ២០លានដូសបន្ថែមទៀតដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនពលរដ្ឋបានប្រមាណ ៩២,៥៩% នៃពលរដ្ឋសរុបជាង ១៦លាននាក់។ វ៉ាក់សាំងដែលប្រើប្រាស់នៅកម្ពុជាមាន Sinopharm AstraZeneca Sinovac Janssen Mondena និង Pfizer៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក