ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

AICHR បើកកិច្ចប្រជុំពិនិត្យមើលលើឯកសារត្រៀមកិច្ចប្រជុំផ្លូវការនៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ តំណាងរងអាយឆាប្រចាំកម្ពុជា និងជាសមាជិករបស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា លោកស្រី ឡុង សូនីតា បានដឹកនាំកិច្ចប្រជុំ ជំនួយការរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ដើម្បីពិនិត្យមើលលើឯកសារត្រៀមកិច្ចប្រជុំផ្លូវការនៅថ្ងៃទី៣០-៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ។

កិច្ចប្រជុំត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការចូលរួមពីជំនួយការរបស់តំណាងប្រទេសសមាជិកអាស៊ានប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ានទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ។

កិច្ចប្រជុំជំនួយការរបស់អាយឆានៅថ្ងៃនេះ ធ្វើឡើងដើម្បីពិនិត្យមើលលើឯកសារមួយចំនួនដែលនឹងត្រូវដាក់ជូនកិច្ចប្រជុំរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានលើកទី៣៤ ពិនិត្យនិងអនុម័ត។

កិច្ចប្រជុំបានពិនិត្យមើលលើកំណត់ហេតុសង្ខេប (Summary Record) មួយចំនួនដូចជា (១) កិច្ចប្រជុំពិសេសរបស់គ ណៈកម្មការអន្ដ រដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស លើកទី២ សម្រាប់ឆ្នាំ២០២១ (២) ជំនួបរវាងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាយឆា និង (៣) ជំនួបរវាងអាយឆានិងដៃគូ។

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) ត្រូវបានបង្កើតដោយមេដឹកនាំអាស៊ាននៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០០៩ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៥ នៅ Cha-Am Hua Hin ប្រទេសថៃ។ ការបង្កើត AICHR បង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការបន្តយុទ្ធសាស្រ្តឆ្ពោះទៅមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ស្តីពីសិទ្ធិមនុស្ស។

អាយឆាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន លើកទី៣៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក