ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាន់តែទំនើប! កូនខ្មែរមួយក្រុមបានដាក់ឱ្យប្រើនូវកម្មវិធីថ្មីសម្រាប់បំប្លែងសំឡេងនិយាយទៅជាអត្ថបទ

ភ្នំពេញ៖ ស្របពេលដែលពិភពលោកកំពុងមានការរីកចម្រើន និងកំពុងឈានខ្ពស់ទៅរកបដិវត្តន៍ឧស្សាហកម្ម ៤.០ ប្រាកដណាស់ថាតម្រូវការថ្មីៗ និងដាក់បន្ថែមនូវនវានុវត្តន៍លើវិស័យបច្ចេកវិទ្យា ក្នុងគោលបំណងដើម្បីប្រកួតប្រជែង និងបំពេញនូវសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។

ឆ្លើយតបទៅនឹងចំណុចខាងលើ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការមួយឈ្មោះ ជី សុផាត - Chy Sophat បានចែកចាយនូវដំណឹងដ៏រំភើបមួយ ពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មបំលែងសំឡេងនិយាយភាសាខ្មែរទៅជាអត្ថបទសរសេរ (Khmer Automatic Speech Recognition – Khmer ASR) ដែលជាស្នាដៃស្រាវជ្រាវ និងអភិវឌ្ឍន៍ទាំងស្រុងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (Cambodia Academy of Digital Technology - CADT) ដែលជាអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ និងទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ 

ចំពោះប្រិយមិត្តដែលចង់សាកល្បងប្រើប្រាស់នូវកម្មវិធីនេះ អាចទាញយកបានតាមតំណលីងដែលបានដាក់ជូននៅខាងក្រោម៖

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android: http://bit.ly/KhmerASRAndroid

សម្រាប់ប្រព័ន្ធប្រតិបត្តិកា iOS: http://bit.ly/KhmerASR

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័ររបស់ប្រព័ន្ធ Khmer ASR ដែលមានអាស័យដ្ឋាន https://rnd.cadt.edu.kh/khmer-asr​ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក