ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទាហានថៃចាប់បញ្ជូនពលករខ្មែរជាង ១០០នាក់មកកម្ពុជាវិញក្នុងនោះរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់

បាត់ដំបង៖ ពលករខ្មែរប្រុសស្រីជាង ១០០នាក់ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់ត្រឡប់មកកម្ពុជាវិញក្រោយរកឃើញថាពួកគេលួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត។ ការបញ្ជូនពលករនេះនៅ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ត្រង់ភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចកម្ពុជាបញ្ជាក់ថា ពលករខ្មែរដែលទទួលត្រឡប់មកវិញនាថ្ងៃនេះសរុបមានចំនួន ១៤០នាក់ ក្នុងនោះ ស្រី ៥៦នាក់ និងក្មេង ១៦នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សជាលទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ ស្រី ១នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលស្រុកសំពៅលូន ដោយឡែកពលករចំនួន ១៩នាក់ ស្រី ៦នាក់ ក្មេង ៣នាក់ មានកាតចាក់វ៉ាក់សាំងតែស្គែនអត់ចេញត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកសំពៅលូន។

ហើយចំពោះពលករដែលទទួលបានកាតចាក់វ៉ាក់សាំងចំនួន ១១៩នាក់ ស្រី ៤៩នាក់ និងក្មេង ១៥នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារ ការឆ្លងជំងឺកូវី-១៩ រួចអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក