ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្ស ៦នាក់របួសស្រាល ខណៈលំនៅឋានជាង ១០០ខ្នងត្រូវខ្យល់កន្ត្រាក់បក់បំផ្លាញក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មនុស្សចំនួន ៦នាក់បានរងរបួសស្រាល ខណៈលំឋានប្រជាពលរដ្ឋចំនួន ១៣៨ខ្នងរងនូវការខូចខាត ធ្ងន់ ស្រាលក្នុងហេតុការណ៍គ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដែលមានស្រុកចំនួន ៣រងផលប៉ះពាល់រួមមាន ស្រុកភ្នំស្រុក ថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ បានឱ្យ EAC News ដឹងថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានធ្វើឱ្យប៉ះពាលផ្ទះពលរដ្ឋចំនួន ១០៥ខ្នង និងសាលាមួយខ្នង ក្នុងស្រុកភ្នំស្រុកដែលធ្វើឱ្យប៉ើងឈើនិងដែករាយពេញវាល ថែមទាំងបង្កឱ្យស្ត្រី ៦នាក់រងរបួសស្រាល ខណៈស្រុកថ្មពួក ត្រូវបានខ្យល់បក់បំផ្លាញលំនៅឋានប្រជាពលរដ្ឋចំនួន ២៥ខ្នង និងស្រុកស្វាយចេក ចំនួន ៨ខ្នង ខូចខាតស្រាល។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាឱ្យកងកម្លាំងនគរបាលនៃស្រុកទាំង ៣ សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះជួយរុះរើរៀបចំនិងជួសជុលលំនៅឋានប្រជាពលរដ្ឋឡើងវិញផងដែរនៅថ្ងៃនេះ៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក