ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរខេត្តបាត់ដំបងនឹងបង្កើតទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងនឹងបង្កើតឲ្យមានទីបញ្ជាការស្រាលនៅតំបន់ដែនទឹកបឹងទន្លេសាប ដើម្បីគ្រប់គ្រងបង្ក្រាបបទល្មើស និងជំរឿនហាមឃាត់ឧបករណ៍នេសាទខុសច្បាប់ការពារពូជមច្ឆាជាតិឡើងវិញ។

ក្នុងដំណើរចុះជួបជាមួយពលរដ្ឋជាប្រជានេសាទ និងសហគមន៍នេសាទដើម្បីពិនិត្យស្ថានភាពពង្រឹងការបង្ក្រាបបទល្មើសនេសាទ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ អភិបាលខេត្តបាត់ដំបង លោក សុខ លូ ថាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានប្តេជ្ញាប្រកាន់ជំហរក្នុងកិច្ចសហការបង្ក្រាបបទល្មើសនេសាទផ្សេងៗ ដោយចាប់ពីពេលនេះតទៅ គឺអនុវត្តច្បាប់ឈប់លើកលែងឬអប់រំដូចមុនទៀតហើយ ពិសេសអ្នកដែលពាក់ព័ន្ធនឹងបទល្មើសនេសាទ ដូចជាការឃុបឃិតយកលុយយកកាក់ជាដើម។

លោកបន្ថែមថា នាពេលឆាប់ៗខាងមុខនេះរដ្ឋបាលខេត្ត នឹងបង្កើតទីបញ្ជាការស្រាលមួយសម្រាប់អនុវត្តការគ្រប់គ្រង និងបង្ក្រាបបទល្មើសនេសាទនៅហ្នឹងកន្លែង ហើយបន្តផ្សព្វផ្សាយ និងចុះធ្វើជំរឿនឧបករណ៍នេសាទលើប្រជានេសាទ ក្នុងករណីរកឃើញថាមានឧបករណ៍នេសាទខុសច្បាប់អនុវត្តវិធានការដកហូតទុក ឬបំផ្លាញចោល ដូច្នេះកងកម្លាំង ឬមន្ត្រីបំពេញការងារត្រូវពង្រឹងពិនិត្យបញ្ជីឈ្មោះអ្នកដែលបានប្រព្រឹត្តបទល្មើសដដែលហើយត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។

លោកអភិបាលខេត្តបានបន្តណែនាំ និងជំរុញដល់អភិបាលស្រុក មន្រ្ដីជំនាញ កងកម្លាំងប្រដាប់អាវុធ ប្ដេជ្ញាសហការរួមគ្នាធានាការទប់ស្កាត់បទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងករណីមានបទល្មើសនេសាទមិនថាទ្រង់ទ្រាយតូច ឬធំត្រូវតែទប់ស្កាត់ដើម្បីរក្សាបាននូវពូជមច្ឆជាតិនៅក្នុងបឹងទន្លេសាបកុំឲ្យបាត់បង់ ហើយក្នុងករណីមន្រ្ដីណាម្នាក់មានការពាក់ព័ន្ធទៅនឹងបទល្មើសខាងលើត្រូវប្រញាប់ដកខ្លួនជាបន្ទាន់ បើពុំនោះទេនឹងត្រូវប្រឈមចំពោះមុខច្បាប់ដោយមិនលើកលែងឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក