ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងយុត្តិធម៌ ប្រកាសជ្រើសរើសមន្រ្តីរដ្ឋបាល និងក្រឡាបញ្ជីទៅបម្រើការនៅសាលាដំបូងខេត្តកែប

ភ្នំពេញ ៖ នៅដើមសប្តាហ៍នេះ ក្រសួងយុត្តិធម៌បានចេញនូវសេចក្តីជូនដំណឹងមួយស្តីពីការជ្រើសរើសក្រឡាបញ្ជី និងមន្រ្តីរាជការឱ្យទៅបម្រើការងារនៅសាលាដំបូងខេត្តកែបទៅតាមគោលការស្ម័គ្រចិត្ត។

ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងយុត្តិធម៌បានធ្វើការជូនដំណឹងទៅកាន់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាក្រឡាបញ្ជី និងមន្រ្តីរាជការបម្រើការងារនៅរដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌ និងនៅតាមអង្គភាពសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ពាក់ព័ន្ធទៅនឹងការជ្រើសរើសក្រឡាបញ្ជី ១០រូប និងមន្រ្តីរដ្ឋបាល ១០រូប ទៅបម្រើការងារនៅសាលាដំបូងខេត្តកែប ដែលនឹងចាប់ផ្តើមដំំណើរការនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ នេះតទៅ។ 

ក្នុងសេចក្តីជូនដំណឹងនោះក៏បានបន្ថែមថា ប្រសិនបើលោក លោកស្រី អ្នកនាងកញ្ញា ដែលជាក្រឡាបញ្ជី និងមន្រ្តីរាជការដូចបានជម្រាបជូនខាងលើ មានបំណងចង់ទៅបម្រើការងារនៅសាលាដំបូងខេត្តកែប សូមអញ្ជើញមកដាក់ពាក្យស្នើសុំបម្រើការងារនៅនាយកដ្ឋានកិច្ចការបុគ្គលិក នៃសាលាជម្រះក្តី នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារមួយចំនួនដូចជា៖ ១. ពាក្យស្នើសុំបម្រើការងារ ២. ប្រវត្តិរូបសង្ខេប ៣. ប្រកាសចូលបម្រើការងាររបស់សាមីខ្លួន។

គួររំឮកថា កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់​បង្គាប់​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សាលាដំបូង​ខេត្ត​កែប​ចាប់ពី​ថ្ងៃទី ២៤ ខែ​កញ្ញា ឆ្នាំ ២០២១ តទៅ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ដែល​មាន​វិវាទ​ក្នុង​ការដោះស្រាយ​រឿងក្តី​នៅក្នុង​មូលដ្ឋានខេត្តកែបផ្ទាល់តែម្តង ដែលកន្លងមកវិវាទដែលកើតឡើងត្រូវបានបញ្ជូនទៅដោះស្រាយនៅសាលាដំបូងខេត្តកំពត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក