ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

UNDP វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងវិស័យមីននៅកម្ពុជា

ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យមីនក្នុងអាណតិ្តបេសកកម្មរយៈពេល៤ឆ្នាំនៅកម្ពុជា។ ការបង្ហាញការវាយតម្លៃនេះធ្វើឡើងក្នុងជំនួបរវាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី Pauline Tamesis ជាមួយ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងជំនួបនោះលោកស្រី Pauline Tamesis បានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យមីនកម្ពុជា ក្រោមការងារសម្របសម្រួល និងដឹកនាំរបស់អាជ្ញាធរមីន។ លោកស្រី នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងវិស័យសកម្មភាពមីននៅកម្ពុជា និងបន្តកៀរគរធនធានគាំទ្រដល់គោលដៅរបស់កម្ពុជារហូតដល់ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកស្រីបានវាយតម្លៃចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់បញ្ចូលការងារសកម្មភាពមីនក្នុងគោលដៅទី១៨ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងគោលនយោបាយសំខាន់ៗសម្រាប់អភិវឌ្ឍន៍ជាតិ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់លោកស្រី Pauline Tamesis ដែលបានផ្តល់នូវភាពជាមិត្តជាដៃគូរ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងបានគាំទ្រដល់កិច្ចដំណើរការថែរក្សាសន្តិភាព ក៏ដូចជាការងារបោសសម្អាតមីនក្នុងអាណត្តិបេសកកម្មរបស់លោកស្រី។

លោកបានបន្តទៀត ចាប់តាំងពីផ្តើមដំណើរបេសកកម្មរបស់លោកស្រីអ្នកសម្របសម្រួលUNប្រចាំនៅកម្ពុជា ឆ្នាំ២០១៨ លោកស្រី បានចូលរួមគាំទ្រដល់ការរៀបចំសន្និបាតជាតិសកម្មភាពមីន និងចូលរួមដល់ការរៀនបចំនិងកសាងនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក